គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា អង្គការសហប្រជាជាតិ(UN) បានលើកឡើងកាលពីថ្ងៃសុក្រថា ខ្លួនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ដោយអ្វីដែលខ្លួនបានលើកឡើងថា ជាការប្រហារជីវិតអ្នកទោសសង្រ្គាមដោយកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងសមរភូមិនោះ ។ គួរបញ្ជាក់ថា ការចោទប្រកាន់នេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុង គៀវ បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានសម្លាប់ទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនដែលត្រូវបានថតនៅមុនពេលត្រូវបានបាញ់សម្លាប់ ។...
បរទេស ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា សមាជិកសភា ដែលជំរុញឱ្យរដ្ឋបាល Biden ឆ្ពោះទៅការផ្គត់ផ្គង់ កងកម្លាំង របស់ទីក្រុងគៀវ ជាមួយនឹងគ្រាប់បែកចង្កោម គួរតែកត់សម្គាល់ពីផលប៉ះពាល់ នៃការចែកចាយ បែបនេះ សម្រាប់សន្តិសុខផ្ទាល់ខ្លួន របស់អង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា ការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ដើម្បីរារាំងគំនិតផ្តួចផ្តើមរបស់រុស្ស៊ី លើការស៊ើបអង្កេតអន្តរជាតិ អំពីការបំផ្លិចបំផ្លាញ Nord Stream បង្ហាញពីកំហុសរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Lavrov បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងបានបញ្ជូនសេចក្តីព្រាង សេចក្តីសម្រេច ទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ រៀបចំការស៊ើបអង្កេតប្រកបដោយតម្លាភាព...
បរទេស៖លោក Artyom Uss កូនប្រុសរបស់អភិបាលក្រុងរុស្សីម្នាក់នៅតំបន់ Krasnoyarsk គឺលោកអភិបាល Aleksandr Uss ត្រូវបានគេដឹងថាបានរត់គេចខ្លួនបានសម្រេចហើយចេញពីផ្ទះមួយកន្លែងក្បែរទៅនឹងទីក្រុង Milan ប្រទេសអ៊ីតាលី។ ទីភ្នាក់ងារសារព័ត៌មាន ANSA កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានអះអាងថាការរត់គេចខ្លួននេះត្រូវ បានធ្វើឡើង បន្ទាប់ ពីរដ្ឋាភិបាលនៃប្រទេស អ៊ីតាលីបានសម្រេចអនុញ្ញាតិឲ្យមានការធ្វើបត្យាប័ននាំខ្លួន បុរសវ័យ៤០ឆ្នាំរូបនេះ ឲ្យទៅកាន់តែនៅប្រទេសអាមេរិក តាមសំណើររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន។ គួរឲ្យដឹងដែរថាលោក...
ម៉ូស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ការបែងចែកប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ Bastion របស់ខ្លួនត្រូវបានដាក់ពង្រាយទៅកាន់ Paramushir ដែលជាប្រជុំកោះ Kuril ភាគខាងជើងប៉ាស៊ីហ្វិក ដែលប្រទេសជប៉ុនអះអាងថា ជាទឹកដីរបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បានឲ្យដឹងថា វិធានការនេះ គឺជាផ្នែកមួយនៃការពង្រឹង ការការពាររបស់រុស្ស៊ី ឱ្យកាន់តែទូលំទូលាយ នៅក្នុងតំបន់ ភាគខាងកើតឆ្ងាយៗរបស់ខ្លួន ដែលជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងអ្វី...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកនឹង “ឆ្លើយតបរាល់ការវាយប្រហារ” បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់នៅក្នុងតំបន់គៀវ និងមនុស្សម្នាក់នៅក្នុងទីក្រុង Zaporizhzhia ។ លោក ហ្សេឡិនស្គី បានឲ្យដឹងកាលពីថ្ងៃពុធថា “យើងពិតជានឹងឆ្លើយតបរាល់ការវាយប្រហារ របស់អ្នកកាន់កាប់លើទីក្រុងរបស់យើង រាល់ការវាយប្រហាររបស់រុស្ស៊ី នឹងទទួលបានការឆ្លើយតបផ្នែកយោធា នយោបាយ និងផ្លូវច្បាប់”។...
ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរុស្ស៊ីនៅថ្ងៃទី២១ ខែមីនា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ី បានចុះហត្ថលេខាលើអនុស្សរណៈ សហប្រតិបតិ្តការ នៅក្រុងម៉ូស្គូ ក្នុងន័យអនុវត្តយ៉ាងស៊ីជម្រៅ នូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបតិ្តការដោយគ្រប់ជ្រុង ជ្រោយលើគ្រប់វិស័យនិងគ្រប់ស្រទាប់ ។ ភាគីទាំងពីរបានឯកភាពគ្នាថានឹងរួមគ្នាអភិវឌ្ឍភាពយន្តឯកសារនិងរូបភាពប្រវិត្តសាស្ត្រ ។ លោក Shen Haixiong...
ម៉ូស្គូ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា វិបត្តិអ៊ុយក្រែន គួរតែត្រូវបានដោះស្រាយ តាមរយៈការសន្ទនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ស៊ី និងលោក Putin បានចុះហត្ថលេខា និងចេញនៅសេចក្តីថ្លែងការណ៍រួមរបស់វិមានក្រឹមឡាំង នៃសាធារណរដ្ឋ ប្រជាមានិតចិន និងសហព័ន្ធរុស្ស៊ី ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង...
ម៉ូស្គូ ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយឈរលើគោលការណ៍ នៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ក៏ដូចជាធ្វើឱ្យស៊ីជម្រៅ នូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នៃការសម្របសម្រួលរវាងចិន និងរុស្ស៊ី ក្នុងយុគសម័យថ្មី។ ដោយពណ៌នាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក...
បរទេស៖ កាសែតរបស់អាល្លឺម៉ង់ The Bild កាលពីថ្ងៃម្សិលមិញនេះ បានសរសេរថា ជម្លោះរវាងអ៊ុយក្រែននិងរុស្សី កំពុងឈានទៅដល់ការសម្រេចចិត្ត ជាចុងក្រោយខណៈដែល រដ្ឋាភិបាលទីក្រុងគៀវកំពុងរៀបចំ ផែនការធំក្នុងការវាយប្រហារដែនដីមួយចំនួន របស់រុស្សីក្នុងនិទាឃរដូវខាងមុខនេះ។ ប្រភពដដែលបានសរសេរទៀតថា ប្លុករបស់អង្គការណាតូទាំងអស់ កំពុងបន្តធ្វើការផ្គត់ផ្គង់ជំនួយឥតស្រាក់ស្រានអាវុធ និងហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើយ៉ាងណាអាចបង្កើតបាន ទៅជាស្ពានមួយដែលអាចឈានទៅដល់ ការដណ្តើមយកតំបន់ Crimea មកគ្រប់គ្រងវិញឬ Land...