បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានដេញឱ្យអង្គការសហប្រជាជាតិឱ្យ “ធ្វើសកម្មភាពភ្លាមៗ” ឬ “រំលាយខ្លួនអ្នកទាំងអស់គ្នា” ក្នុងអំឡុងពេលសុន្ទរកថាដ៏តឹងតែងមួយកាលពីថ្ងៃអង្គារ ដែលគាត់បានបង្ហាញរូបភាពដ៏គួរឱ្យរន្ធត់នៃសាកសព – រួមទាំងកុមារផងដែរ – គាត់បាននិយាយថា ជនរងគ្រោះជាអំពើឃោរឃៅរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន The Mosco Times ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអះអាងកាលពីថ្ងៃអង្គារថា ប្រទេសរុស្សីជឿថា លោកខាងលិចកំពុងបើកដំណើរការ ឱ្យមាន “ភាពច្របូកច្របល់” ជុំវិញការសម្លាប់រង្គាលដែលត្រូវបានចោទប្រកាន់នៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន ដើម្បីបង្អាក់កិច្ចចរចាសន្តិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើរបស់លោក...
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហភាពអឺរ៉ុប កំពុងស្នើសុំ ការដាក់ទណ្ឌកម្មជុំទី៥ ប្រឆាំងនឹងទីក្រុងមូស្គូ ដែលក្នុងចំនោមអ្នកផ្សេងទៀត កំណត់គោលដៅនាំចូលធ្យូងថ្ម ពីប្រទេសរុស្ស៊ី។ លោក Von der Leyen បានលើកឡើងថា ទណ្ឌកម្មដែលបានស្នើឡើងចំនួន៦ នឹងត្រូវបានពិភាក្សា...
នីកូស៊ា៖ ប្រទេសស៊ីប មិនអាចទទួលយកការស្នើរសុំ របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនអាវុធដែលផលិតដោយរុស្ស៊ី ទៅកាន់អ៊ុយក្រែននោះទេ ព្រោះវានឹងបង្កើតគម្លាត នៅក្នុងសមត្ថភាពរារាំងរបស់ខ្លួន នេះបើតាមរដ្ឋមន្ត្រីការពារជាតិ លោក Charalambos Petrides។ លោក Petrides បានឆ្លើយតបទៅនឹង របាយការណ៍សារព័ត៌មាន ដែលមិនបញ្ចេញឈ្មោះ របស់សហរដ្ឋអាមេរិក។ ក្រុមមន្ត្រីបានបញ្ចេញសំឡេងរដ្ឋាភិបាលស៊ីប ថាតើខ្លួនសុខចិត្តផ្ទេរ ទៅអ៊ុយក្រែនទាំងអស់ ឬមួយផ្នែកនៃសព្វាវុធ...
អូតាវ៉ា៖ ស្ថិតិប្រទេសកាណាដាបានឲ្យដឹងថា ការដាក់ទណ្ឌកម្មពាណិជ្ជកម្មផ្សេងៗ ប្រឆាំងនឹងរុស្ស៊ី ដោយប្រយោលបានជំរុញ ឱ្យតម្លៃនាំចេញរបស់កាណាដា ជាមួយនឹងតម្រូវការខ្ពស់ និងការកើនឡើងតម្លៃ ដ៏ច្រើនសន្ធឹកសន្ធាប់ ដោយបានចេញផ្សាយ ទិន្នន័យពាណិជ្ជកម្ម ក្នុងខែកុម្ភៈជាមួយនឹងប្រេងឆៅ ដែលរួមចំណែកច្រើនបំផុត ក្នុងកំណើនការនាំចេញ។ យោងតាមទិន្នន័យស្ថិតិ ប្រទេសកាណាដា ពាណិជ្ជកម្មសរុប (ការនាំចេញបូកនឹងការនាំចូល) ជាមួយរុស្ស៊ីមានចំនួន ២,៨ពាន់លានដុល្លារកាណាដា (២,២ ពាន់លានដុល្លារអាមេរិក)...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស ឡាតវី លោក Artis Pabriks បាននិយាយថា បណ្តាប្រទេសនៅរដ្ឋបាល់ទិក អាចបិទព្រំដែនគោករបស់ពួកគេជាមួយរុស្ស៊ី និងបេឡារុស្ស ដើម្បីឆ្លើយតបទៅនឹងការវាយលុករបស់ទីក្រុងមូស្គូទៅលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Diena ថ្ងៃអង្គារ លោក Pabriksរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស...
ម៉ូស្គូ៖ បន្ទាប់ពីការអំពាវនាវ របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ឱ្យមានការកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន វិមានក្រឹមឡាំងបានឲ្យដឹងថា ការប្រមាថផ្ទាល់ខ្លួនគឺ “មិនអាចទទួលយកបាន និងគួរឱ្យអាម៉ាស់” ។ លោក បៃដិន បានចោទប្រកាន់លោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាម សម្រាប់អំពើឃោរឃៅ ដែលត្រូវបានចោទប្រកាន់...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងបានអំពាវនាវឱ្យមានការកាត់ទោស ដោយបន្ថែមការតវ៉ាជាសកល ជុំវិញការសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអាល្លឺម៉ង់បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកខាងលិចនឹងយល់ព្រមដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីអ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ពីឧក្រិដ្ឋកម្មសង្រ្គាមនៅជិតទីក្រុង គៀវ ដោយបានលើកឡើងពីសម្ពាធសេដ្ឋកិច្ចដ៏ធំធេងរួចទៅហើយលើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន។ សេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារតែការឈ្លានពានរបស់លោក...
BUCHA៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យប្រទេសអ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ថាបានប្រព្រឹត្ត “ការសម្លាប់រង្គាល” នៅទីក្រុង Bucha ខណៈដែលប្រទេសលោកខាងលិច បានប្រតិកម្មចំពោះរូបភាពសាកសព នៅទីនោះជាមួយនឹងការអំពាវនាវ ឱ្យមានការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងទីក្រុងម៉ូស្គូ ។ ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធការចោទប្រកាន់...