Breaking: នាយករដ្ឋមន្រ្តីកាណាដា លោក Trudeau ប្រកាសហាមឃាត់ កាណាដា លើការនាំចូលប្រេង ពីរុស្ស៊ី ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព៏័ត៌មាន បារាំង AFP នៅមុននេះបន្តិថ។
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅតាមព្រំដែនបេឡារុស្ស-ប៉ូឡូញ នៅប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមលោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ីនៅក្នុងកិច្ចពិភាក្សា ដែលធ្វើឡើងនៅប្រទេសបេឡារុស្ស។ លោក Medinsky បានឲ្យដឹងបន្ទាប់ពីការពិគ្រោះយោបល់ថា “សំខាន់បំផុត យើងបានយល់ព្រមបន្តដំណើរការចរចា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Medinsky ក៏បានចង្អុលបង្ហាញថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអេស្បាញ បានស្នើបិទកំពង់ផែអឺរ៉ុប ចំពោះនាវារុស្ស៊ីដែលជាផ្នែកនៃទណ្ឌកម្មដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងម៉ូស្គូចំពោះការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jose Manuel Albares រដ្ឋមន្ត្រីការបរទេសអេស្បាញ បានប្រាប់វិទ្យុ Nacional de Espana នៅថ្ងៃចន្ទថា នេះនឹងធ្វើឱ្យ “អ្នកមហាសេដ្ឋីរុស្ស៊ី”...
Update: អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ី នឹងអាចដកទណ្ឌកម្ម ពីលោកខាងលិចជុំវិញការលុកលុយរបស់ខ្លួនមកលើអ៊ុយក្រែន។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ ខណៈដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងជួបក្រុមមន្ត្រី ដើម្បីពិភាក្សា ពីផលប៉ះពាល់សេដ្ឋកិច្ច។ (AFP)
Breaking: រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមកិច្ចចរចា លើកដំបូង ចាប់តាំងពីការវាយលុក របស់ទីក្រុងមូស្គូ។
Breaking: ពូទីនផ្តោតលើសេដ្ឋកិច្ច បន្ទាប់ពីទណ្ឌកម្ម របស់លោកខាងលិច៖ វិមានក្រឹមឡាំង, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានចូលកាន់កាប់តំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhskaya ។ កាលពីសប្តាហ៍មុន ទីក្រុងមូស្គូបានគ្រប់គ្រងទីតាំង Chernobyl នៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា “កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុង Berdyansk, Energodar ស្ថិតនៅភាគខាងជើងអ៊ុយក្រែន។...
Breaking: ផែនទីនៃអ៊ុយក្រែន ប្រៀបធៀបតំបន់ ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្ស៊ី គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី ២៧ខែកុម្ភៈ ២០២២។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
Breaking: ជនស៊ីវិល ១០២ នាក់ត្រូវបានសម្លាប់ ក្នុងសង្គ្រាមអ៊ុយក្រែន រួមទាំងកុមារ ៧នាក់៖ UN។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖សយ សុភា
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ បញ្ហាសំខាន់នៃការចរចា សម្រាប់ភាគីអ៊ុយក្រែន គឺទី១ ដើម្បីសម្រេចបានបទឈប់បាញ់ភ្លាមៗ និង ទី២ គឺការដកកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន, ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានប្រកាសថា ការចរចាសន្តិភាពចាប់ផ្តើម នៅក្នុងប្រទេសបេឡារុស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២...