បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា វិបត្តិមីស៊ីលនុយក្លេអ៊ែ រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន គឺមិនអាចជៀសវាងរួចនោះទេ ដោយគ្មានវិធានការធានាដល់ ការអត់ធ្មត់និងភាព អាចព្យាករទុកមុនបាននោះ។ លោក Vladimir Ermakov ជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរុស្ស៊ីមួយរូប បាននិយាយប្រាប់ថា ទីក្រុងមូស្គូបានគិតថា សហរដ្ឋអាមេរិក កំពុងតែត្រៀមធ្វើការដាក់ពង្រាយ មីស៊ីលវាយប្រហារក្នុងចម្ងាយខ្លី និងមធ្យម ទៅកាន់តំបន់អឺរ៉ុប...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបង្ហាញនូវការស្វាគមន៍ ចំពោះកិច្ចពិភាក្សា ៤ភាគី ជាមួយប្រទេសរុស្ស៊ី បារាំងនិងអាល្លឺម៉ង់ ថាជាវិធានការដ៏មានអត្ថន័យ ឆ្ពោះទៅរកសន្តិភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ។ តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍នោះ បាននិយាយយ៉ាងដូច្នេះថា “ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមជាមួយមេដឹកនាំ នៃប្រទេសគុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្គា ដើម្បីបង្កើតភាពជាដៃគូក្នុងវិស័យជាច្រើន រួមទាំងការបង្កើន កិច្ចសហប្រតិបត្តិការយោធាផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២...
បរទេស៖ ប្រទេសរុស្ស៊ី បានបន្ថែមឈ្មោះមេដឹកនាំប្រឆាំង លោក Alexei Navalny និងជំនួយការកំពូលរបស់លោកជាច្រើននាក់ ចូលក្នុងបញ្ជីឈ្មោះភេរវករនិងជនជ្រុលនិយម កាលពីថ្ងៃអង្គារម្សិលមិញនេះ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ទីភ្នាក់ងារឃ្លាំមើលហិរញ្ញវត្ថុសហព័ន្ធ បានធ្វើការកែប្រែលើបញ្ជីឈ្មោះនោះ បន្ថែមលោក Navalny ចូល នៅក្នុងចំណោមបុគ្គលដទៃផ្សេងទៀត ដែលប្រទេសរុស្ស៊ីជឿថា មានជាប់ពាក់ព័ន្ធក្នុងសកម្មភាពដែលគាំទ្រដល់អង្គការភេរវករ ឬក៏អង្គការជ្រុលនិយម។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ជួបពិភាក្សាគ្នានៅក្នុងទីក្រុងប៊ែកឡាំង ដើម្បីស្វះស្វែងរកការឆ្លើយតបរួមគ្នា ចំពោះប្រទេសរុស្ស៊ី ស្របពេលមានការភ័យខ្លាចកើនឡើងថា ទីក្រុងមូស្គូអាចនឹងធ្វើការវាយប្រហារ លើអ៊ុយក្រែនឆាប់ៗនេះ។ កិច្ចពិភាក្សាគ្នានៅថ្ងៃអង្គា នៅក្នុងរដ្ឋធានីនៃប្រទេសអាល្លឺម៉ង់នេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន បានដាក់ឲ្យកងទ័ពអាមេរិកចំនួន ៨.៥០០នាក់...
ព្រុចសែល៖ សហភាពអឺរ៉ុប បានរៀបចំដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតរបស់រុស្សី ឬការគំរាមកំហែងកូនកាត់ ប្រសិនបើវាឈ្លានពានអ៊ុយក្រែន ហើយ “មានភាពជឿនលឿនណាស់” ក្នុងការរៀបចំរបស់ខ្លួន សម្រាប់ការឆ្លើយតបទៅនឹងការឈ្លានពានណាមួយ នេះបើតាមការលើកឡើងរបា់អ្នកការទូតកំពូលអឺរ៉ុបលោក Josep Borrell។ លោកបានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបថា ប្លុកនេះត្រូវបានរួបរួមនៅក្នុងវិធីសាស្រ្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ដថា “ការកសាងយោធារបស់រុស្ស៊ីនៅក្នុង និងជុំវិញអ៊ុយក្រែន និងការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីបង្កើតឡើងវិញនូវបន្ទាត់បែងចែកនៅលើទ្វីបរបស់យើង ធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះ និងគោលការណ៍សំខាន់ៗ...
បរទេស៖ ក្រុមមន្ត្រីអង់គ្លេស តានសេចក្តីរាយការណ៍ បាននិយាយនៅក្នុងពេលថ្មីៗនេះថា វិមានក្រឹមឡាំងកំពុងតែ គ្រោងបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន និងបានធ្វើការពិចារណា ដល់បេក្ខភាពដ៏មានឥទ្ធិពលមួយរូប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមមន្ត្រីអង់គ្លេស បាននិយាយប្រាប់ថា មន្ត្រីរុស្ស៊ី កំពុងតែពិចារណាជ្រើសរើសយកលោក Yevhen Murayev ដែលជាអតីតសមាជិករដ្ឋសភាមួយរូប នៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ថា ចក្រភពអង់គ្លេស បានចោទប្រកាន់ប្រធានាធិបតី ពូទីន ពីបទរៀបចំផែនការដំឡើងឥស្សរជន គាំទ្រក្រុងម៉ូស្គូដើម្បីដឹកនាំ រដ្ឋាភិបាលអ៊ុយក្រែន ។ ការិយាល័យការបរទេសបាន បោះជំហានមិនធម្មតាក្នុងការ ដាក់ឈ្មោះអតីតសមាជិកសភាអ៊ុយក្រែន Yevhen Murayev ជាបេក្ខជនដ៏មានសក្តានុពល របស់វិមានក្រឹមឡាំង។ គេបានដឹងថា រុស្ស៊ី...
បរទេស៖ ការិយាល័យបរទេសរបស់ ចក្រភពអង់គ្លេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសៅរ៍ថា ខ្លួនមានព័ត៌មានថា រដ្ឋាភិបាលរុស្ស៊ីកំពុងរៀបចំផែនការ “ដើម្បីលើកបន្តុបមេដឹកនាំ ដែលគាំទ្ររុស្ស៊ីនៅក្នុងទីក្រុង គៀវ ខណៈដែលខ្លួនកំពុងពិចារណា ថាតើត្រូវឈ្លានពាន និងកាន់កាប់អ៊ុយក្រែនដែរឬទេ”។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យកិច្ចការបរទេស និងអភិវឌ្ឍន៍អង់គ្លេសបាននិយាយថា “អតីតសមាជិកសភាអ៊ុយក្រែន...
បរទេស៖ ជាផ្នែកនៃកិច្ចប្រឹងប្រែង ស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ អន្តរជាតិមួយ ប្រទេសអ៊ីរ៉ង់ឡើងវិញនោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានពិភាក្សាពីភាពអាចទៅរួច នៃការបង្កើតកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ជាមួយប្រទេសអ៊ីរ៉ង់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលនឹងរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មមានកម្រិត ជាថ្នូរសម្រាប់ការដាក់ជាថ្មី នូវការរឹតបន្តឹងខ្លះៗ លើកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងតេអេរ៉ង់។ តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិក បានដឹងពីសំណើររបស់រុស្ស៊ីចំពោះអ៊ីរ៉ង់ ដែលធ្វើឡើងស្របពេលមានក្តីព្រួយបារម្ភកើនឡើង នៅក្នុងរដ្ឋបាលលោក បៃដិនថា ពេលវេលាកំពុងតែអស់...