បរទេស៖ សារព័ត៌មាន Financial Times បានរាយការណ៍ថា សហភាពអឺរ៉ុបកំពុងស្វែងរកការរួមបញ្ចូលការ រឹតបន្តឹងប្រឆាំងនឹងក្រុមហ៊ុនចិន និងឥណ្ឌា នៅក្នុងកញ្ចប់ទណ្ឌកម្មលើកទី១៣ ប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន ដែលនឹងត្រូវបានបង្ហាញនៅចុងខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន Financial Times បាននិយាយនៅក្នុងអត្ថបទមួយកាលពីថ្ងៃចន្ទថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ីមិនមានចេតនាវាយប្រហារ ប្រទេសសមាជិកណាតូទេ ហើយនឹងសងសឹកលុះត្រាតែ ត្រូវបានវាយប្រហារជាមុនសិន ប្រធានាធិបតី Vladimir Putin បានប្រាប់អ្នកកាសែតអាមេរិកលោក Tucker Carlson នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ លោកPutinបាននិយាយថា បណ្តាប្រទេសលោកខាងលិច កំពុងព្យាយាមបំភិតបំភ័យប្រជាជន របស់ពួកគេជាមួយនឹងការគំរាមកំហែងរបស់រុស្ស៊ី។ លោកបានបន្ថែមថា មនុស្សឆ្លាតយល់យ៉ាងច្បាស់ថា នោះជារឿងមិនពិត។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីចិន លោក Xi Jinping នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ភាគីទាំងពីរបានរាយការណ៍ ខណៈដែលមហាយក្សអាស៊ីនេះបច្ចុប្បន្ន កំពុងប្រារព្ធថ្ងៃឈប់សម្រាកចាប់ពីថ្ងៃសៅរ៍។ វិមានក្រឹមឡាំងបានចេញ សេចក្តីថ្លែងការណ៍មួយដោយនិយាយថា មេដឹកនាំទាំងពីរបានប្រើ ឱកាសដើម្បីវាយតម្លៃអត្ថប្រយោជន៍នៃ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសរបស់ពួកគេ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កងការពារដែនអាកាសរុស្ស៊ីដែលបំពេញកាតព្វកិច្ចដោយបានបំផ្លាញយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែននៅលើទឹកដីនៃគ្រីមៀ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីថា “ការប៉ុនប៉ងរបស់របបទីក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារភេរវករដោយប្រើយន្តហោះគ្មានមនុស្សបើក (UAV) ប្រភេទយន្តហោះប្រឆាំងនឹងគ្រឿងបរិក្ខារនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី គឺត្រូវបានរារាំងនៅពេលយប់។ UAV អ៊ុយក្រែនត្រូវបានបំផ្លាញ នៅលើទឹកដីនៃសាធារណរដ្ឋគ្រីមៀ ដោយការការពារដែនអាកាស។ អ៊ុយក្រែនបាននឹងកំពុងបញ្ជូនយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលចូលទៅក្នុងទឹកដីរុស្ស៊ីស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីទីក្រុងគៀវ...
បរទេស៖ កាសែត Izvestia នៅក្នុងប្រទេសរុស្ស៊ី បានរាយការណ៍ដោយដកស្រង់ សម្តីអ្នកលក់រាយថា ការលក់កុំព្យូទ័រ MacBook Air និង Pro របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើង 20% ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា យក្សមួយនេះ បានចាកចេញពីប្រទេសរុស្ស៊ីនៅឆ្នាំ ២០២២ ក៏ដោយ ។...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko នៅថ្ងៃពុធនេះ បានច្រានចោលលទ្ធភាពនៃការបន្តកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយទីក្រុងតូក្យូ ក្រោមស្ថានភាពបច្ចុប្បន្ន។ លោក Rudenko ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា “នៅក្នុងស្ថានភាពបច្ចុប្បន្ន ការត្រលប់ទៅការសន្ទនាលើបញ្ហានៃសន្ធិសញ្ញា ដែលបានរៀបរាប់ខាងលើ គឺមិនអាចទៅរួចនោះទេ” ។ លោក Rudenko បានលើកឡើងថា “គោលនយោបាយមើលឃើញខ្លី”...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី (MoD) បាននិយាយកាលពីថ្ងៃពុធថា យន្តហោះផ្ទុកមីស៊ីលយុទ្ធសាស្ត្រ Tu-95MS ចំនួនពីរគ្រឿង បានធ្វើការហោះហើរតាមផែនការលើដែនទឹកអព្យាក្រឹតនៃសមុទ្រ Bering និង Chukchi ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះផ្ទុកមីស៊ីលយុទ្ធសាស្ត្រ...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃចន្ទបានព្រមានថា អ្នកណាដែលរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី គឺនឹងប្រឈមនឹងផលវិបាកយូរអង្វែង។ ការអត្ថាធិប្បាយរបស់លោក Dmitry Peskov បានកើតឡើងបន្ទាប់ពីកាសែត Financial Times បានរាយការណ៍ថា ប្រទេស G7 កំពុងពិចារណាប្រើប្រាស់មូលនិធិរុស្ស៊ីដែលបង្កក ជាវត្ថុបញ្ចាំដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥...
បរទេស៖ សេវាសន្តិសុខរដ្ឋរបស់ប្រទេស ហ្សកហ្ស៊ី បាននិយាយថា ប្រតិបត្តិការរបស់ខ្លួនបានរឹបអូសគ្រឿងផ្ទុះជាច្រើន ដែលអ៊ុយក្រែនបានព្យាយាមបញ្ជូន ទៅកាន់ប្រទេសរុស្ស៊ីតាមរយៈប្រទេសទីបី ដើម្បីវាយប្រហារភេរវកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាម សេវាសន្តិសុខរដ្ឋរបស់ប្រទេស ហ្សកហ្ស៊ី ទីភ្នាក់ងារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ទំនិញខុសច្បាប់ដែលរួមមានឧបករណ៍បំផ្ទុះដ៏ទំនើប ចំនួនប្រាំមួយមានទម្ងន់សរុប ១៤...
បរទេស៖ កាសែត Washington Post បានអះអាងថា បណ្តាក្រុមហ៊ុន ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានលក់ឱ្យរុស្ស៊ីដែលមានតម្លៃជាង២០លានដុល្លារ នូវឧបករណ៍ទំនើបៗ ដែលអាចប្រើសម្រាប់ផលិតអាវុធបាន ដោយកត់សម្គាល់ថា វិស័យការពារជាតិរបស់ទីក្រុងម៉ូស្គូ បានបង្កើនការទិញ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយលើកឡើងពី “កំណត់ត្រាពាណិជ្ជកម្ម...