ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា លោកស្រី Maria Zakharova អ្នកនាំពាក្យមកពីក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ក្រុងម៉ូស្គូ នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវជំហានរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយប្រព័ន្ធសព្វាវុធ ដែលពីមុនត្រូវបានហាមឃាត់ដោយ សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម ហៅកាត់ថា (INF) នៅតំបន់អឺរ៉ុប ។ លោកស្រី Zakharova...
បរទេស ៖ សារព័ត៌មាន RIA Novosti បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ទិន្នន័យសាធារណៈថា ប្រទេសជាសមាជិកអង្គការណាតូ បានបង្កើនជើងហោះហើរ ឃ្លាំមើលយ៉ាងខ្លាំងនៅលើសមុទ្រខ្មៅ ពីតំបន់គ្រីមៀក្នុង រយៈពេលប៉ុន្មានខែថ្មីៗនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានវិភាគទិន្នន័យពី Flightradar24 ដែលជាអ្នកប្រមូល ផ្តុំព័ត៌មាន...
បរទេស ៖ លោកខាងលិច កំពុងជំរុញពិភពលោក ឱ្យខិតទៅជិតជម្លោះសកល ដែលមើលមិនឃើញ ចាប់តាំងពីសង្គ្រាម លោកលើកទី២ ដោយការផ្គត់ផ្គង់អាវុធធុនធ្ងន់ ដែលមិនធ្លាប់មានដល់អ៊ុយក្រែន និង ការប្រារព្ធពិធី Nazism , នេះបើតាមអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមាននៅក្នុងសារ Telegram កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន...
បរទេស៖កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះថាក្រុមមន្ត្រីអ៊ុយក្រែនកំពុងទប់ទល់នឹងការអំពាវនាវពីអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ ដើម្បីរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតី ទោះបីជាច្បាប់អាជ្ញាសឹកហាមឃាត់ដំណើរការបែបនេះក៏ដោយ។ យោងតាមការចេញផ្សាយរបស់ RT របាយការណ៍ដដែលបានបញ្ជាក់ទៀតថា អ្នកនយោបាយលោកខាងលិចជាច្រើន រួមទាំងលោក Tiny Kox ប្រធានក្រុមប្រឹក្សាសភាអឺរ៉ុប និងសមាជិកព្រឹទ្ធសភាអាមេរិកខាងប្រជាធិបតេយ្យ Richard Blumenthal និង Elizabeth Warren បានកំពុងបន្តអំពាវនាវឱ្យទីក្រុងគៀវក្នុងការរៀបចំការបោះឆ្នោត។...
បរទេស៖លោក Anatoly Antonov បេសកជនពិសេសរបស់ទីក្រុងមូស្គូប្រចាំសហរដ្ឋអាមេរិក និងក្រុមមន្ត្រីកុងស៊ុលមួយក្រុមបានទៅទស្សនាពន្ធនាគារនៅទីក្រុង Brooklyn កាលពីថ្ងៃសុក្រម្សិលមិញ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអគ្គរដ្ឋទូតរូបនេះបានជួបជាមួយជនជាតិរុស្សីបីនាក់ដែលកំពុងជាប់ឃុំនៅទីនោះហើយអ្នកការទូតកំពូលរូបនេះក៏បានបរិហារលក្ខខណ្ឌរស់នៅរបស់ក្រុមអ្នកទោសនោះថាអាក្រក់ដោយប្តេជ្ញាយកបញ្ហានេះទៅពិភាក្សាជាមួយនឹងក្រសួងការបរទេសអាមេរិកផងដែរ។ លោកបានពន្យល់ថាលក្ខខណ្ឌនៅក្នុងពន្ធនាគារនេះគឺអាក្រក់ខ្លាំងណាស់ហើយពោលថា៖ខ្ញុំបានចំណាយពេលជិតកន្លះថ្ងៃនៅក្នុងគុក Brooklyn ។ ភារកិច្ចរបស់យើងគឺដើម្បីមើលជនជាតិរុស្សីដែលបានទៅដល់ទីនោះដោយហេតុផលផ្សេងៗ។ វាមានអារម្មណ៍ថាដូចជា ថាមពលទាំងអស់ត្រូវបានដកចេញពីទីនោះ។ គួរឲ្យដឹងដែរថាជនជាតិរុស្សីទាំងបីនាក់ត្រូវបានចាប់ខ្លួនក្នុងបទចោទប្រកាន់ផ្សេងៗគ្នាដូចជា លោក Dmitry Ukrainsky ជាប់ចោទពីបទលួចលុយពីជនជាតិអាមេរិក ហើយលួចយកពួកគេចេញតាមរយៈប្រទេសថៃ។...
បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ការការពារដែនអាកាសបានរារាំង ការវាយប្រហារដោយភេរវករនៅពេលយប់ របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅលើឧបទ្វីបគ្រីមៀ ដោយប្រព័ន្ធការពារដែនអាកាសបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAVs) ចំនួន ១៩ គ្រឿងនៅលើឧបទ្វីបនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពាររុស្ស៊ី បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានរាយការណ៍ថា យន្តហោះចម្បាំងរុស្ស៊ីធុន Su-34 បានធ្លាក់នៅតំបន់ Voronezh របស់ប្រទេសកាលពីថ្ងៃពុធ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់តាមកាលវិភាគ។ យន្តហោះបានធ្លាក់នៅម៉ោងប្រហែល ១០ ព្រឹក ម៉ោងក្នុងស្រុកម្សិលមិញនេះ បើតាមរបាយការណ៍បានឲ្យដឹងថា សមាជិកនាវិកពីរនាក់នៅលើយន្តហោះត្រូវបានគេចចេញដោយសុវត្ថិភាព។ យន្តហោះនេះបានធ្លាក់នៅឆ្ងាយពីតំបន់ដែលមានប្រជាជនរស់នៅ ហើយគ្មានការបំផ្លិចបំផ្លាញនៅលើដីនោះទេ ដោយយន្តហោះនោះមិនបានផ្ទុកគ្រាប់រំសេវនោះទេ។ របាយការណ៍បានឲ្យដឹងថា មូលហេតុបឋមនៃការធ្លាក់យន្តហោះនេះអាចមកពីបញ្ហាបច្ចេកទេស៕ប្រែសម្រួល ឈូក...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យដឹងថា ប្រទេសរបស់លោក មានឆន្ទៈក្នុងការសហការជាមួយប្រទេសចិន ដើម្បីទប់ទល់នឹងអនុត្តរភាពឯកតោភាគី និងការប្រឈមមុខដាក់គ្នាក្នុងប្លុក ព្រមទាំងការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ លោក ពូទីន បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងជាប្រធានការិយាល័យគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេសនៅទីក្រុង St. Petersburg...
យូអិន៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចូលរួមសម័យប្រជុំដូចគ្នា នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ប៉ុន្តែបានជៀសវាងការ នៅក្នុងបន្ទប់ក្នុងពេលតែមួយ ដោយសារសង្រ្គាមរវាងប្រទេសរបស់ពួកគេ បានឈានចូលដល់ឆ្នាំទីពីរហើយ ដោយមិនមានទីបញ្ចប់។ លោក ហ្សេឡិនស្គី ដែលបង្ហាញខ្លួនដោយផ្ទាល់ ជាលើកដំបូងនៅសភារបស់ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយរបស់រុស្ស៊ី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានអះអាងថា រុស្ស៊ីគឺជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់ប្រទេសរបស់លោកដូចលោកខាងលិចដែរ ដោយក្នុងនោះលោកក៏បានចង្អុលបង្ហាញក្នុងចំណោមរឿងផ្សេង ទៀតរបៀបដែលសហភាពអឺរ៉ុប បានផ្តល់ឱ្យទីក្រុងអង់ការ៉ានូវភាពងាយស្រួលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ។ នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងក្រុមអ្នកកាសែតលោក Erdogan ចំពោះភាពជឿជាក់លើការសន្យាដែលបានធ្វើឡើងកាលពីដើមខែនេះដោយរុស្ស៊ី ក្នុងការផ្តល់គ្រាប់ធញ្ញជាតិមួយលានតោន ទៅកាន់ទ្វីបអាហ្វ្រិកតាមរយៈតួគី ។ មេដឹកនាំតួគីរូបនេះបានឆ្លើយតបដោយនិយាយថាគាត់ គ្មានហេតុផលមិនទុកចិត្តពួកគេទេ ដោយបន្ថែមថា ចំពោះវិសាលភាពលោកខាងលិចអាចទុកចិត្តបានរុស្ស៊ី ក៏គួរឱ្យទុកចិត្តដូចគ្នានិងក្នុងកម្រិតប្រហាក់...