ព្រឹកថ្ងៃទី២០ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួប ពិភាក្សាការងារជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ីដែលអញ្ជើញ ទៅប្រទេសចិនដើម្បីចូលរួមកិច្ចជំនួប តាមពេលកំណត់រវាងនាយករដ្ឋចិន-រុស្ស៊ីលើកទី២៨។ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនជំរុញយ៉ាងមុតមាំនូវ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងជំរុញការបើកទូលាយ ចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ ដែលនឹងផ្តល់ឱកាសថ្មីសម្រាប់ការអភិវឌ្ឍ នៃបណ្តាប្រទេសនានាក្នុងនោះបូករួមទាំងរុស្ស៊ីផងដែរ។ ភាគីទាំងពីរចិននិងរុស្ស៊ីគួរបន្ថែមខ្លឹមសារថ្មី...
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកLi Qiang នាយករដ្ឋមន្រ្តីចិន និងលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលកំពុងបំពេញទស្សកិច្ចនៅប្រទេសចិន បានធ្វើជាសហអធិបតី ក្នុងកិច្ចជំនួបតាមពេលកំណត់រវាងនាយករដ្ឋមន្ត្រីចិន-រុស្ស៊ីលើកទី២៨ នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។ លោកLi Qiang បានថ្លែងថា ភាគីចិនរីករាយរួមជាមួយភាគីរុស្ស៊ី ដោយចាត់ទុកខួបទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងរុស្ស៊ីជាឱកាសមួយ ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួម ដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរបន្តវេននិងផ្សព្វផ្សាយដោយឥតឈប់ឈរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានអះអាងថា ការខាតបង់សរុបរបស់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ យោធារបស់ទីក្រុងមូស្គូ គឺមានចំនួនទាហានជិត ៤០ម៉ឺននាក់មកហើយ។ ប្រធានាធិបតី Vladimir Putin ដែលបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃ សហសេវិករបស់ក្រសួងកាលពីថ្ងៃអង្គារ បាននិយាយថា កងទ័ពរុស្ស៊ីឥឡូវនេះមានបណ្តាញលើ នៅតាមបណ្តោយជួរមុខទាំងមូល។ យោងតាមការបញ្ជាក់បន្ថែមដោយលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានអះអាងថា ប្រទេសសមាជិកណាតូជាច្រើន កំពុងចាក់ឬសចាក់គល់នៅលើដី ក្នុងដែនជម្លោះរវាងអ៊ុយក្រែននិងរុស្សីហើយ។ លោករដ្ឋមន្ត្រីរូបនេះបានចោទប្រកាន់ថា បុគ្គលិកយោធាលោកខាងលិច កំពុងប្រតិបត្តិការប្រព័ន្ធសព្វាវុធមួយចំនួន ហើយផ្កាយរណបរបស់ប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិករាប់រយ កំពុងផ្តល់ទិន្នន័យឃ្លាំមើលដល់ទីក្រុងគៀវ។ ថ្លែងនៅក្នុងកិច្ចប្រជុំ មន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃអង្គារ ជាទីដែលលោកប្រធានាធិបតី Vladimir Putin...
បរទេស៖ ប្រទេសអាល្លឺម៉ង់ និង ប្រទេសលីទុយអានី កាលពីថ្ងៃចន្ទបានចុះហត្ថលេខា លើផែនទីបង្ហាញផ្លូវមួយសម្រាប់អ្វីដែល ត្រូវបានកំណត់ថា នឹងក្លាយជាការដាក់ពង្រាយកងទ័ពអាល្លឺម៉ង់ ដ៏ធំបំផុតនៅលើទឹកដីបរទេស ក្នុងយុគសម័យទំនើប។ នៅក្រោមផែនការនេះ គឺកងពលតូចដែលមានកម្លាំង ៥.០០០នាក់ នឹងត្រូវឈរជើងតិចជាង ២០ គីឡូម៉ែត្រ ពីព្រំដែនជាមួយបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ...
បរទេស៖ សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ South Dakota របស់សហរដ្ឋអាមេរិក គឺលោក Mike Rounds បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នៅទីបំផុតសហរដ្ឋអាមេរិកនឹងត្រូវការ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 ជំនាន់ក្រោយជាង ១០០ គ្រឿង ដើម្បីរារាំងទាំងរុស្ស៊ី និងចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូនឹងមិនអនុញ្ញាត ឱ្យអ៊ុយក្រែនបន្តធ្វើជា “រដ្ឋណាស៊ី” ដែលបង្កការគំរាមកំហែងដល់ទាំងរុស្ស៊ី និងប្រទេសដទៃទៀតនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ AFP ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោកស្រី Zakharova បានបញ្ជាក់ថា...
ម៉ូស្គូ ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា សភាជាន់ខ្ពស់ របស់រុស្ស៊ី បានបោះឆ្នោតសម្រេច នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីកំណត់កាលបរិច្ឆេទ សម្រាប់ការបោះឆ្នោត ប្រធានាធិបតីរុស្ស៊ី សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ។គួរបញ្ជាក់ថា ការសម្រេចនេះត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទដោយសំឡេង១៦២ ក្នុងក្រុមប្រឹក្សាសហព័ន្ធ ។...
បរទេស៖ ប្រសិនបើរុស្ស៊ីឈ្នះក្នុងជម្លោះអ៊ុយក្រែន នោះរុស្ស៊ីអាចនឹងរកឃើញខ្លួនឯង ក្នុងទីតាំងមួយដើម្បីបើកការ វាយប្រហារលើអង្គការណាតូ ដែលអាចបង្កជម្លោះជាសាកល ដែលពាក់ព័ន្ធនឹងទាហានអាមេរិក។ នេះបើតាមប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានលើកឡើងនៅថ្ងៃពុធ នៅពេលដែលលោកបានជំរុញឱ្យ សភាអនុម័តកញ្ចប់សន្តិសុខជាតិចំនួន ១១១ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ថវិកាសន្តិសុខ...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា អ៊ីរ៉ង់ និងរុស្ស៊ី បានចុះហត្ថលេខា លើសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម និងកាត់បន្ថយផលប៉ះពាល់ អវិជ្ជមាន នៃវិធានការបង្ខិតបង្ខំឯកតោភាគី ។ សេចក្តីប្រកាសនេះត្រូវបាន ចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងសមភាគីរុស្ស៊ីរបស់លោក...