បរទេស៖ ឧត្តមសេនីយ៍ Gheorghița Vlad នៃប្រទេសរ៉ម៉ានីបាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា កងកម្លាំងប្រដាប់អាវុធរ៉ូម៉ានីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី (UAVs) ។ យោងតាមការចេញផ្សាយរបស់ RT លោក Bucharest ក៏នឹងដាក់ពង្រាយកងកម្លាំងបន្ថែមទៅកាន់តំបន់ដីសណ្ដ Danube ក្បែរព្រំដែនអ៊ុយក្រែនរួចរាល់ហើយដែរដើម្បីអនុវត្តកិច្ចការងារនេះ។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា៖យើងបានសម្រេចចិត្តដាក់ពង្រាយទាហានជាង៦០០នាក់ ដើម្បីពង្រឹងខ្សែការពាររបស់យើងនៅតំបន់ភាគខាងជើងនៃ Dobrogeaគឺជាតំបន់ឆ្នេរភាគខាងកើតរបស់ប្រទេសរូម៉ានី ដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែននៅភាគខាងជើង។ យោងតាមការបញ្ជាក់បន្ថែមដោយលោកឧត្តមសេនីយ៍ ប្រព័ន្ធរ៉ាដាបន្ថែមក៏ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ រួចរាល់ហើយដែរ។...
ក្យូតូ ៖ នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Nicolae Ciuca បានសន្យាពង្រឹងការរារាំង និងជំហរការពារជាតិ របស់ប្រទេសរបស់លោក នៅផ្នែកខាងកើត នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដោយនិយាយថា ប្រទេសនេះឈរនៅលើ “ខ្សែជួរមុខ” នៃសង្រ្គាមនៅអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍ អក្សរជាមួយសារព័ត៌មានក្យូដូ លោក Ciuca បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន សម្រាប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ចំនួន...
ប៊ែកឡាំង៖ ឧត្តមសេនីយ៍ Tod Wolters ដែលជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូល នៅអឺរ៉ុប របស់អង្គការណាតូ បានស្នើឱ្យមានការពង្រីក កងកម្លាំងរបស់សម្ព័ន្ធភាព នៅក្នុងប្រទេសប៊ុលហ្គារី និងរូម៉ានី ។ នេះបើយោងតាមការ រាយការណ៍របស់កាសែត Der Spiegel កាលពីថ្ងៃសៅរ៍ដោយ ដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ...
បរទេស៖ តុលាកំពូលនៃក្រសួងការពារជាតិ នៃប្រទេសរូម៉ានី កាលពីថ្ងៃពុធបានប្រកាស សម្រេចចិត្តក្នុងការបញ្ជូន យោធារបស់ខ្លួនប្រមាណជា ២០០នាក់ ដើម្បីទៅចូលរួមក្នុង បេសកកម្មជន្លៀសពលរដ្ឋអាហ្គានីស្ថាន ដែលជាអ្នកធ្វើការងារ ឲ្យអង្គការណាតូឲ្យចេញពីប្រទេសនេះ។ មន្ត្រីជាន់ខ្ពស់របស់រូម៉ានី បានបញ្ជាក់ថា ប្រតិបត្តិការរបស់អង្គការណាតូ នៅពេលនេះគឺចំពោះមុខ ធ្វើយ៉ាងណាជន្លៀស ពលរដ្ឋអាហ្គានីស្ថាន ដែលជាអ្នកធ្វើការឲ្យខ្លួន នោះអាចទៅស្នាក់នៅបណ្តោះអាសន្ន ក្នុងប្រទេសគុយវ៉ែត និងកាតាជាមុនសិន និងបន្ទាប់មកគឺស្វែងរកកន្លែងស្នាក់នៅអចិន្ត្រៃយ៍ឲ្យពួកគេ...