ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១លោក XiJinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងបណ្តាញអ៊ីន ធើណេត។ សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២របស់លោក XiJinping ប្រធានរដ្ឋចិន មានដូចខាងក្រោម៖ ជម្រាបសួរអ្នកទាំងអស់គ្នា ឆ្នាំ ២០២២ ខិតចូលមកដល់ហើយ។ ខ្ញុំសូមគោរពជូនពរឆ្នាំថ្មីពីទីក្រុងប៉េកាំង! រំលឹកឡើងវិញពីឆ្នាំ ២០២១ គឺជាឆ្នាំប្រកបដោយអត្ថន័យពិសេស។ យើងបានចូលរួមដោយផ្ទាល់នូវមហាព្រឹត្តិការណ៍ ដែលមានអត្ថន័យជានិមិត្តសញ្ញាក្នុង ប្រវត្តិសាស្ត្របក្សនិងរដ្ឋ។ គោលដៅតស៊ូ”មួយរយឆ្នាំចំនួនពីរ” បានប្រសព្វគ្នាជាមួយចរន្តប្រវត្តិសាស្ត្រ យើងបានចាប់ដំណើរការថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ហើយកំពុងបោះជំហានយ៉ាងស្វាហាប់ តាមមាគ៌ាសម្រេចការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ។ ពីដើមឆ្នាំដល់ចុងឆ្នាំ ទាំងនៅស្រែចម្ការ សហគ្រាស សហគមន៍ សាលារៀន មន្ទីរពេទ្យបន្ទាយទ័ព វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រ … អ្នកទាំងអស់គ្នាបានជាប់រវល់ពេញមួយឆ្នាំ បានរួមចំណែកផង ក៏ទទួលបានសមិទ្ធផលផង ។ ពេលវេលាដែលកន្លងផុតទៅ យើងបានមើលឃើញ និងចាប់អារម្មណ៍ដោយផ្ទាល់នូវប្រទេសចិន ដែលពោរពេញទៅដោយភាពស្វាហាប់ និងកំពុងអភិវឌ្ឍយ៉ាងថ្កុំថ្កើងរុងរឿង។ ទីនេះមានប្រជាជនដ៏គួរឱ្យគោរពស្រឡាញ់ មានការវិវឌ្ឍរីកចម្រើនដែលខុសគ្នាជារៀងរាល់ថ្ងៃ និងមានបុព្វហេតុបន្តវេនពីជំនាន់មុនទៅដល់ជំនាន់ក្រោយ។ កាលីថ្ងៃទី ១ ខែកក្កដា យើងបានអបអរសាទរយ៉ាងឱឡារិកនូវខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ ឈរលើវិមានធានអានមិន រំលឹកពីដំណើរក្នុងប្រវត្តិសាស្ត្រ បក្សកុម្មុយនិស្តចិន បានដឹកនាំប្រជាជនរាប់រយលាននាក់ ដើរឆ្លងកាត់ការលំបាករាប់មិនអស់ មិនដែលចុះចាញ់ឡើយ ដោយបានប្រកាន់ខ្ជាប់នូវគោលបំណងដើម សម្រេចបាននូវភាពអច្ឆរិយនៃគណបក្ស ដែលមានអាយុកាលមួយរយឆ្នាំ។ មិនបំភេ្លចគោលបំណងដើម ទើបអាចសម្រេចបាននូវគោលដៅចុងក្រោយ។ មានតែខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ទើបយើងមិនធ្វើឱ្យប្រវត្តិសាស្រ្តនិងប្រជាជនអស់សង្ឃឹម។ កិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនិស្តចិនលើកទី ១៩ បានអនុម័តលើសេចក្តីសម្រេចចិត្ត ជាប្រវត្តិសាស្ត្រទីបីរបស់បក្ស។ សមិទ្ធផលមួយរយឆ្នាំធ្វើឱ្យយើងមានក្តីរំភើប បទពិសោធន៍មួយរយឆ្នាំបាន បំផុសគំនិតដល់យើង។ ខ្ញុំធ្លាប់លើកឡើងពីកិច្ចសន្ទនា ក្នុងរូងភ្នំយ៉ាវតុងរវាងលោកប្រធានម៉ៅ សេទុង និងលោកហួងយានភៃ មានតែយើងហ៊ានធ្វើបដិវត្តន៍លើខ្លួនឯង ទើបអាចទទួលបានសិទ្ធិម្ចាស់ការ។ ការស្តារភាពរុងរឿងដ៏មហិមារបស់ ប្រជាជាតិចិនឡើងវិញដាច់ខាតមិនមែនជារឿងងាយនោះទេ ហើយក៏មិនអាចសម្រេចបាន ក្នុងពេលដ៏ខ្លីដោយរលូននោះដែរ។ យើងត្រូវបារម្ភពីគ្រោះខណៈមានសន្តិសុខ រក្សាចិត្តអត់ធ្មត់ជាយុទ្ធសាស្រ្ត។ ប្រទេសធំគឺមានបន្ទុកធំរបស់ខ្លួន។ រឿងអ្វីៗគឺដើម្បីប្រជាជន។ ខ្ញុំបានទៅសិក្សានិងស្វែងយល់នៅតំបន់មួយចំនួន បានសង្កេតមើលនិងស្តាប់រឿងមិនតិចទេ គឺទទយលបានការបំផុសគំនិត...
ប្រជាជនក្រីក្រចំនួន ៩៨៩៩ម៉ឺននាក់ ក្នុងរយៈពេល៨ឆ្នាំ បានឈានចូលសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរគ្រប់ជ្រុងជ្រោយ ដោយមិនបោះបង់ចោល មនុស្សណាម្នាក់ឡើយ ។នេះគឺជាពាក្យសន្យាយ៉ាងឱឡារិក របស់គណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន ដែលមានលោក ស៊ី ជីនភីង ជាប្រមុខស្នូលចំពោះប្រជាជនចិន ៕ សូមទស្សនាវីដេអូខាងក្រោម៖