ព័ត៌មានជាតិ
រឿងមាយើង បង្រៀនមនុស្សឱ្យចេះរកស៊ី និងគោរពពាក្យសច្ចៈ
រឿងមាយើង ជារឿងអក្សរសិល្ប៍ប្រជាប្រិយដែលស្ថិតក្នុងប្រភេទ និទានកថាប្រជាប្រិយ។ ចាស់ព្រឹទ្ធាចារ្យតែងនិទានឱ្យកូនចៅស្តាប់កម្សាន្ត ពិសេសក្មេងស្រី និងការប្រៀនប្រដៅរបស់ឪពុកម្តាយដែលនិយមលើកយករឿងនេះ មកជាឧទាហរណ៍ឱ្យកូលស្រីយល់ ពីទង្វើរបស់ខ្លួនដែលប្រព្រឹត្តឆ្កាំឆ្គង ក្នុងកិច្ចការរៀបចំទុកដាក់របស់ទ្រព្យដែលប្ដីរកបាន។ មិនតែប៉ុណ្ណោះរឿងនេះក៏បានបង្ហាញសិល្បៈនៃទំនាក់ទំនងក្នុងជីវភាពរស់នៅនៃសង្គមផងដែរ។ ខ្ញុំសូមបង្ហាញខ្លឹមសារសំខាន់ នៃរឿងមាយើងនេះដូចទៅ។ កាលកន្លងទៅហើយ មានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រហ្មទត្ត សោយរាជនៅក្រុងពារាណសី។ កាលនោះនៅក្នុងក្រុងមានមាណពម្នាក់ ជាអ្នកកម្សសត់ទុគ៌ត រស់នៅពីរនាក់ប្តីប្រពន្ធ។ ឯនាងប្រពន្ធវិញមានរូបស្រស់សោភា ជាទីគាប់ភ្នែកនៃជនផងទាំងពួង ប៉ុន្តែចិត្តកំណាញ់...