ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីទើបជាប់ឆ្នោតសារជាថ្មី វៀតណាម ប្តេជ្ញាប្រឆាំងអំពើពុករលួយ ដោយមិនរើសមុខ និងគ្មានការលើកលែង
ហាណូយ៖ អគ្គលេខាធិការបក្ស និងជាប្រធានាធិបតីទើបជាប់ឆ្នោតជាថ្មី គឺលោកង្វៀនភូត្រុង បានប្រកាសថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងធ្វើជាយូរ ពិបាក និងត្រូវធ្វើឱ្យបានខ្លាំងក្លា។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកបានថ្លែងបែបនេះ គឺនៅក្នុងសន្និសីទកាសែត មួយដែលធ្វើឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃច័ន្ទ ដើម្បីប្រកាសលទ្ធផលនៃសមាជជាតិនីតិកាលទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាម។...