ព័ត៌មានអន្តរជាតិ
សារព័ត៌មានឥណ្ឌា៖ ក្រុមតាលីបង់ បញ្ជាឱ្យគេស្រង់ ឈ្មោះក្មេងស្រីអាយុ លើ១៥ឆ្នាំ និងស្រ្តីមេម៉ាយអាយុក្រោម៤៥ឆ្នាំ ដើម្បីរៀបការជាមួយអ្នកប្រយុទ្ធខ្លួន
បរទេស៖ ចាប់តាំងពីការដកទ័ពអាមេរិក និងណាតូ ចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីខែកក្កដា ក្រុមតាលីបង់បានគ្រប់គ្រងយ៉ាងឆាប់រហ័សលើផ្នែកធំ ៗ នៃប្រទេស ហើយប្រធានាធិបតីប្រទេសនេះ បានរត់ភៀ់សខ្លួន។ យោងតាមសារព័ត៌មាន DownToEarth របស់ប្រទេសឥណ្ឌា ចេញផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដោយសារភាពជោគជ័យរបស់ពួកគេ កង្វះការតស៊ូដោយកងកម្លាំងអាហ្វហ្គានីស្ថាន និងសម្ពាធអន្តរជាតិតិចតួចនោះ គឺក្រុមតាលីបង់បានបង្កើនអំពើហឹង្សារបស់ពួកគេ។ សម្រាប់ស្ត្រីអាហ្វហ្គានីស្ថានការបង្កើនអំណាចរបស់តាលីបង់...