ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា កាលពីថ្ងៃសៅរ៍ បានបើកការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅលើផ្លូវក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលបង្កការគំរាមកំហែងដល់ សន្តិសុខរបស់រោងចក្រនេះ ។ រោងចក្រថាមពលនុយក្លេអ៊ែរខាងលើ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម Telegram ថា “នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃនេះ ត្រូវនឹងម៉ោង៤និង០០នាទីម៉ោងសកល យន្តហោះគ្មានមនុស្សបើក របស់ប្រទេសអ៊ុយក្រែន បានទម្លាក់គ្រាប់បែកនៅលើផ្លូវ...
វីយែន៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា (IAEA) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងបើកកិច្ចប្រជុំបន្ទាន់នៃ ក្រុមប្រឹក្សាអភិបាលប្រទេសចំនួន ៣៥ជាសមាជិករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ជុំវិញការវាយប្រហារកាលពីពេលថ្មីៗនេះ មកលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ហៅកាត់ (ZNPP) ។ កិច្ចប្រជុំដែលនឹងធ្វើឡើង នៅទីស្នាក់ការកណ្តាលទីក្រុងវីយែនរបស់ទីភ្នាក់ងារនេះ គឺត្រូវបានកោះហៅដោយ ប្រធានក្រុមប្រឹក្សាភិបាល បន្ទាប់ពីលិខិតពីរដាច់ដោយឡែក ពីគ្នាផ្ញើជូនគាត់ដោយតាមលំដាប់លំដោយ សហព័ន្ធរុស្ស៊ី និងអ៊ុយក្រែន...
គៀវ៖ កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែន បានបដិសេធទៅលើការចោទប្រកាន់ថា ក្រុងគៀវ មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP)។ លោក Andriy Yusov អ្នកនាំពាក្យរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ យោធារបស់អ៊ុយក្រែន ត្រូវបានដកស្រង់សម្តីដោយសេវា សារព័ត៌មាននៃនាយកដ្ឋានស៊ើបការណ៍សំខាន់ នៃក្រសួងការពារជាតិអ៊ុយក្រែនថា “ប្រទេសអ៊ុយក្រែន មិនបានជាប់ពាក់ព័ន្ធក្នុងការបង្កហេតុ ប្រដាប់អាវុធណាមួយនៅលើទឹកដីនៃ ZNPP...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ត្រូវបានរញ្ជួយដោយការ បាញ់គ្រាប់ផ្លោងកាលពីថ្ងៃអាទិត្យ ដោយទទួលបានការថ្កោលទោស ពីប្រធានឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ដែលបានថ្លែងថា ការវាយប្រហារបែបនេះបានប្រថុយ នឹងគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំមួយ ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ...