ព័ត៌មានអន្តរជាតិ
មនុស្ស ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីប៉ះពាល់សារធាតុវិទ្យុសកម្ម នៅរោងចក្រហ្វូគូស៊ីម៉ា
តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា បុរសពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីពួកគេបានប៉ះពាល់ នឹងសារធាតុវិទ្យុសកម្ម ខណៈពេលកំពុងសម្អាតកន្លែងចម្រោះទឹក នៅឯរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ កម្មករទាំងពីរនាក់ ម្នាក់ក្នុងវ័យ ២០ឆ្នាំ និងម្នាក់ទៀតអាយុ ៤០ឆ្នាំ គឺជាបុគ្គលិកនៃក្រុមហ៊ុនដៃគូរបស់ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Fukushima Medical...