ព័ត៌មានអន្តរជាតិ
ថៃ ចាប់ខ្លួនជនសង្ស័យ ជនជាតិអាល្លឺម៉ង់ ដើមកំណើតថៃម្នាក់ ពីបទរំលោភបំពានផ្លូវភេទ លើកុមារ
បរទេស៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ថៃ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យជនជាតិអាល្លឺម៉ង់ ដើមកំណើតថៃម្នាក់ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភាគឦសានប្រទេសថៃកាលពីថ្ងៃអាទិត្យ (១៤ មករា) ពីបទចែករំលែកសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារនៅលើអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីប៉ូលីសសហព័ន្ធអាល្លឺម៉ង់បានបញ្ចូលព័ត៌មានអំពី Tony (ឈ្មោះសន្មត) ជនសង្ស័យដែលត្រូវបានចោទប្រកាន់ថាបានផ្សព្វផ្សាយរូបភាព...