ព័ត៌មានអន្តរជាតិ
អាមេរិក ត្រៀមចុះកិច្ចព្រមព្រៀងលក់អាវុធ ជាលើកដំបូងក្រោមអាណិត្តរបស់លោក Joe Biden
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ក្រសួងការបរទេសបានអនុម័ត រួចរាល់ហើយនូវលទ្ធភាពនៃ ការលក់សព្វាវុធជាលើកដំបូងចាប់តាំងតែពីពេលដែលមាន វត្តមានរបស់ប្រធានាធិបតីថ្មីលោក Joe Biden។ ប្រភពដដែលបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងលក់អាវុធទាំងនោះ មានរាប់បញ្ចូលទាំងពីឧបករណ៍ទំនាក់ទំនង បែបយោធាទៅឲ្យអង្គការណាតូ និងក៏ដូចជាមីស៊ីលទៅឲ្យប្រទេសឈីលីផងដែរដែលគេអាចដឹង បានទៀតថាវានឹងមានតម្លៃសរុបប្រមាណជា ១៥០លានដុល្លារបញ្ចូលគ្នា។ ជាធម្មតាដំណើរការលក់នឹង ធ្វើឡើងរយៈពេលជាច្រើនខែ ដូចនេះការលក់ទាំងនោះត្រូវបានគេ អាចមើលឃើញថាគឺជាការសម្រេចចិត្ត របស់រដ្ឋាភិបាលអាណត្តិមុនក្រោមការដឹកនាំរបស់លោក...