ព័ត៌មានអន្តរជាតិ
កិច្ចប្រជុំកំពូល លទ្ធិប្រជាធិបតេយ្យ គឺជាលំហាត់មួយក្នុង ការបង្ខូចកេរ្តិ៍ឈ្មោះ ដោយគ្មាន ផលប្រយោជន៍ សម្រាប់សហគមន៍អន្តរជាតិ
ហាវ៉ាណា ៖ ក្រសួងការបរទេសគុយបា (MINREX) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា អ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” គឺជាលំហាត់មួយ នៅក្នុងការបង្ខូចកេរ្តិ៍ឈ្មោះ ដោយគ្មានផលប្រយោជន៍ សម្រាប់សហគមន៍អន្តរជាតិ។ ក្រសួងបានឲ្យដឹងថា កិច្ចប្រជុំដែលបានធ្វើឡើង ក្នុងទម្រង់និម្មិត “គ្រាន់តែបម្រើដើម្បីបង្ហាញ ពីការកើនឡើង នៃភាពឯកោ ការផ្តាច់ខ្លួន និងការបាត់បង់ឥទ្ធិពល នៃប្រទេសដ៏មានឥទ្ធិពលបំផុត...