បរទេស ៖ សមាជិកសភាលីទុយអានី លោក Matas Maldeikis ដែលបានដឹកនាំគណៈប្រតិភូផ្លូវការទៅកាន់កោះតៃវ៉ាន់ កាលពីដើមសប្តាហ៍នេះ បានរិះគន់ប្រទេសចិន ដោយហៅប្រទេសនេះថាជា “សាធារណរដ្ឋប្រជាមានិតកំប្លែង” ក្នុងអំឡុងពេលជម្លោះស្តីពីទំនាក់ទំនង ជាមួយតៃប៉ិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Hu Xijing...
ប៉ុន្មានថ្ងៃទៀត “កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ” ដែលផ្តួចផ្តើមគំនិតដោយសហរដ្ឋ អាមេរិកនឹងធ្វើឡើង ។ ក្នុងបញ្ជីឈ្មោះអំពីប្រទេសចូលរួមដែល ប្រកាសដោយភាគីអាមេរិក ក៏មានប្រទេសលីទុយអានី ក្នុងនោះដែរ វាជារឿងគួរឱ្យអស់សំណើចបំផុត ។ ចូរយើងមើលមើល៍ទង្វើអាក្រក់ជា ច្រើនដែលលីទុយអានីបានប្រព្រឹត្តក្នុងវិស័យសិទ្ធិមនុស្សគួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណា ក៏អាចឃើញកាន់តែច្បាស់លាស់ថា តើកិច្ចប្រជុំកំពូលលើកនេះមិនសមហេតុផលយ៉ាងណា ។ តាមការរាយការណ៍ពីប្រព័ន្ធសារព័ត៌មាន បរទេសបានឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ព្រំដែនរវាងលីទុយអានីនិងបេឡារុស បានក្លាយទៅជាឋាននរកហើយ ពោលគឺ ជនភៀសខ្លួនដែលដេកនៅលើដីពេលយប់ ស្រាប់តែត្រូវបានឆ្កែកងទ័ពដែលបញ្ចេញពីរថយន្តយោធាលីទុយអានីខាំ ។ ផ្នែកបេឡារុសបានថ្លែងថា បានរកឃើញសាកសពរបស់ជនភៀសខ្លួនពីរនាក់ជាបន្តបន្ទាប់ ។ អាជ្ញាធរលីទុយអានីសឹងតែអូសជនភៀសខ្លួន ម្នាក់ដែលមានផ្ទៃពោះរយៈពេល៧ខែទៅ ព្រំដែនបេឡារុសហើយបោះចោលលើវាលស្មៅ ។ ពេលព័ត៌មានទាំងនេះត្រូវបានបែកធ្លាយ សហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ប៉ុន្តែនេះគ្រាន់តែជាមួយជ្រុងតូច នៃបញ្ហាបំពានសិទ្ធិមនុស្សរបស់លីទុយអានីប៉ុណ្ណោះ ។ គិតមកទល់បច្ចុប្បន្ននេះ ជនជាតិជីហ្វនិងជនជាតិភាគតិចផ្សេង ទៀតរបស់ប្រទេសលីទុយអានីនៅ តែរងការរើសអើងយ៉ាងខ្លាំង តួយ៉ាងដូចជាសិទ្ធិទទួលការព្យាបាលនិងធ្វើដំណើរជាដើម ត្រូវបានដកហូតនិងបំពាន ។ តាមរបាយការណ៍ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា គិតមកទល់ពាក់កណ្តាលឆ្នាំ២០១៩ ចំនួនមនុស្សនៃសហគមន៍ជនជាតិជីហ្វរបស់លីទុយអានី ត្រូវកាត់បន្ថយមកនៅត្រឹមមិនដល់៤ពាន់នាក់ ។ “គុកខ្មៅ”ដែលបង្កើតឡើងដោយលីទុយអានី និងអង្គការ CIA របស់អាមេរិកបានរំលោភសិទ្ធិមនុស្ សយ៉ាងធ្ងន់ធ្ងរ អ្នកយាមគុកបានធ្វើបាបអ្នកទោសនិងមានចេតនាប្រើប្រាស់អំពើហិង្សាដោយផ្តេសផ្តាស ។ តុលាការសិទ្ធិមនុស្សអឺរ៉ុបបានកាត់ក្តីកាលពីឆ្នាំ២០១៨ថា លីទុយអានីអនុញ្ញាតឱ្យអង្គការ CIA របស់អាមេរិកបង្កើតពន្ធធនាគារសម្ងាត់ក្នុងលីទុយអានី គឺមានទោសពីបទសមគំនិត ហើយក៏បានប្រព្រឹត្តទង្វើរំលោភសិទ្ធិមនុស្សមួយចំនួនផងដែរ ។ មើលពីរឿងទាំងនេះអាចឆ្លុះបញ្ចាំងថា លីទុយអានីតែងតែនិយាយបានតែមាត់ពី “ប្រជាធិបតេយ្យ” និង“សិទ្ធិមនុស្ស” វាពិតជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់! ប្រទេសនៅតាមសមុទ្របាល់ទិកនេះកំពុងបង្ហាញពីចិត្តស្មោះទៅកាន់ប្រទេស...
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលលីទុយអានី មិនអើពើនឹងការប្រឆាំងតវ៉ាយ៉ាងខ្លាំង និងការដាស់តឿនជាច្រើន លើករបស់ប្រទេសចិន ហើយបានអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់ បង្កើតអ្វីដែលហៅថា “ទីស្នាក់ការតៃវ៉ាន់ប្រចាំលីទុយអានី” ។ ទង្វើបែបនេះបានបង្កជាទិដ្ឋភាព “ចិនមួយតៃវ៉ាន់មួយ” លើផ្ទៃអន្តរជាតិដែលល្មើស នឹងគោលការណ៍ប្រទេសចិន មួយយ៉ាងគឃ្លើន ល្មើសនឹងពាក្យសន្យាខាងនយោបាយ ដែលភាគីលីទុយអានីបានធ្វើ ក្នុងសេចក្តីប្រកាសស្តីពីការបង្កើត ទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរ ក៏ដូចជាបានធ្វើឱ្យប៉ះពាល់ដល់ អធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ចិន...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រសហ្បតិ៍នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទសេលីទុយអានី បានធ្វើការអំពាវនាវនិងស្នើសុំឲ្យពលរដ្ឋ របស់ខ្លួនក្នុងការបោះចោល ឬបញ្ឈប់ការប្រើប្រាស់ ស្មាតហ្វូដែលផលិត នៅក្នុងប្រទេសចិនទាំងអស់ ។ កន្លងមកថ្មីៗនេះ របាយការណ៍មួយ ដែលត្រូវបានទទួលដោយមជ្ឈមណ្ឌលជាតិ ស្រាវជ្រាវបទឧក្រិដ្ឋតាមប្រព័ន្ធ អនឡាញ បានតេស្តរកឃើញបញ្ហាដែលមាននៅក្នុងបច្ចេកវិទ្យា 5G នៃគ្រប់ស្មាតហ្វូនទាំងអស់...