ព័ត៌មានអន្តរជាតិ
យុទ្ធសាស្ត្រស្តារ និងអភិវឌ្ឍជនបទ ជាគោលនយោបាយជាតិ សម្រាប់ពង្រឹងសមិទ្ធផល លុបបំបាត់ភាពក្រីក្ររបស់ចិន ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាកសិករ
មិនថាប្រទេសរីកលូតលាស់ ឬប្រទេសអន់ថយនោះទេ ស្បៀងអាហារជាបង្អែកសម្រាប់ទ្រទ្រង់ ចិញ្ចឹមជីវិតរបស់ប្រជាជនទូទាំងប្រទេស ហេតុនេះហើយយើងឃើញថា ទោះជាប្រទេសមហាអំណាចដែល មានការរីកចម្រើនដល់កម្រិតណាក្តី ក៏មិនអាចបោះបង់ចោលវិស័យកសិកម្មនោះទេ ។ ជាក់ស្តែងនៅប្រទេសលោកខាងលិច ដែលមានភាពជឿនលឿនខាងបច្ចេកវិទ្យា ឧស្សាហកម្មនិងផលិតកម្មក៏មិនបាន បោះបង់ចោលវិស័យកសិកម្មឡើយ ។ ក្នុងន័យនេះ ការអភិវឌ្ឍជនបទដើម្បីលើកកម្ពស់ជីវភាព របស់កសិករជាផែនការជាតិដែលមិនអាចខ្វះបាន របស់បណ្តាប្រទេសនានា ។ ប្រទេសចិនជាអរិយប្រទេស ដ៏ចំណាស់មួយដែលមានប្រវត្តិសាស្ត្រជាង ៥...