ព័ត៌មានអន្តរជាតិ
លុយអឺរ៉ូ ធ្លាក់តម្លៃក្នុងកម្រិតទាប់បំផុត ក្នុងរយៈពេលដល់ទៅ ២ឆ្នាំជាប់គ្នា
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTលុយអឺរ៉ូ EURO បានធ្លាក់ចុះដល់កម្រិតខ្សោយបំផុតធៀបនឹង ប្រាក់ដុល្លារអាមេរិកក្នុងរយៈពេល ជាងពីរឆ្នាំចុងក្រោយនេះ។ គិតត្រឹមដើមខែមករានេះលុយ EURO ស្មើនឹងលុយដុល្លារ USD ត្រឹមតែ១,០៣ប៉ុណ្ណោះដែល ការធ្លាក់ចុះត្រូវបានគេមើលឃើញថា បានកើតឡើងចំពេលដែលការជាប់គាំងសេដ្ឋកិច្ច របស់ប្រទេសអាល្លឺម៉ង់ជាបន្តបន្ទាប់ និងវិបត្តិថាមពលទូទាំងសហភាពអឺរ៉ុប។ លុយអឺរ៉ូបានធ្លាក់ចុះ ០,៤ភាគរយ ធៀបនឹងប្រាក់ដុល្លារ កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយធ្លាក់ទៅដល់១,០៣២ដុល្លារ ហើយរូបិយប័ណ្ណអ៊ឺរ៉ុបមិនបាន...