ព័ត៌មានអន្តរជាតិ
លុយអឺរ៉ូ ធ្លាក់ចុះក្រោមលុយដុល្លារ ជាលើកទី២
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាលុយអឺរ៉ូ បានធ្លាក់ចុះក្រោម លុយដុល្លារជាលើកទី២ហើយ អស់រយៈពេលជាងមួយខែកន្លងមកនេះ ហើយវាបានបង្កការភ័យខ្លាច ចំពោះអ្នកវិនិយោគថាវិបត្តិសេដ្ឋកិច្ច នឹងកើតមានធ្ងន់ធ្ងរ នៅក្នុងប្លុកនេះជាមិនខាន។ លុយអឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំង ទៅត្រឹម១អឺរ៉ូស្មើនឹង០,៩៩៣៥ដុល្លារ កាលពីពេលចុងក្រោយ គឺជាតួលេខទាបបំផុត មិនធ្លាប់មានរយៈពេលជាច្រើន ទសវត្សហើយក្រោយពេល ដែលវាមានតម្លៃស្មើនឹង ១,០៣ដុល្លារម្តងកាលពីដើមខែនិងស្មើនឹង១,១៥ដុល្លារ កាលពីខែកុម្ភៈ។ តាមរយៈការព្យាករណ៍ដោយ...