ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ លើកទឹកចិត្តឱ្យពលរដ្ឋ លេងកីឡា តែមិនត្រូវលេងដាក់លុយ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងលើកចិត្តដល់ប្រជាពលរដ្ឋលេងកីឡា និងចិញ្ចឹមមាន់ ប៉ុន្ដែមិនត្រូវលេងភ្នាល់ដាក់លុយ ឬយកមាន់ចិញ្ចឹមនោះ ទៅជល់ឡើយ គឺច្បាប់មិនអនុញ្ញាតទេ។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បែបនេះ ក្រោយពីសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួន បានទៅបង្ក្រាប់កន្លែងចិញ្ចឹមមាន់ជល់ ឬកន្លែងលេងបាល់ទះ។...