ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ ថ្កោលទោសការចែកចាយ សព្វាវុធរបស់លោកខាងលិច ដោយគ្មានការទប់ស្កាត់ ធ្វើឲ្យស្ថានការណ៍អ៊ុយក្រែន កាន់តែស្មុគស្មាញ
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ការបញ្ជូនអាវុធរបស់អាមេរិក និងអឺរ៉ុប ទៅកាន់អ៊ុយក្រែន “ដោយមិនមានការអត់ធ្មត់” បានធ្វើឱ្យស្ថានការណ៍កាន់តែ ស្មុគស្មាញនៅក្នុងប្រទេសនេះ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការ សន្ទនាតាមទូរស័ព្ទជាមួយ សមភាគីហ្វាំងឡង់លោក Pekka Haavisto ដែលក្នុងនោះភាគីទាំងពីរក៏បានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តចុងក្រោយបង្អស់ នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។ អ្នកការទូតកំពូលអ៊ីរ៉ង់ ក៏បានសម្តែងការប្រឆាំងរបស់អ៊ីរ៉ង់...