ព័ត៌មានជាតិ
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញបើកកិច្ចប្រជុំស្តីពីការត្រៀមចុះបោះ បង្គោលព្រំតាមព្រំប្រទល់ និងធ្វើរបងហ៊ុំព័ទ្ធជុំវិញនៃតំបន់ គម្រោងវារីអគ្គីសនីស្ទឹងពោធិ៍សាត់១
ពោធិ៍សាត់:អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅរសៀលថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរស្រុកបើកកិច្ចប្រជុំស្តីពីការត្រៀមចុះបោះបង្គោលព្រំតាមព្រំប្រទល់ និង ធ្វើរបងហ៊ុំព័ទ្ធជុំវិញនៃគម្រោងវារីអគ្គីសនីស្ទឹងពោធិ៍សាត់១ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនោះបានធ្វើឡើងនៅក្រុមហ៊ុនវារីអគ្គីសនីស្ទឹងពោធិ៍សាត់១ ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដោយមានការអញ្ជើញចូលរួមពីលោកហេង សុភាណា...