ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្ទមុន្នី៖ សិល្បករ គឺជាអ្នកនាំសារអប់រំទៅសង្គម និងជាអ្នកជួយលើកតម្លៃស្រ្តី
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយានាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមជាស្រ្តីទី១ នៃកម្ពុជា បានថ្លែងសារគន្លឹះ ទៅកាន់សមាជិក សមាជិកា សមាគមសិល្បករខ្មែរថា សិល្បករ គឺជាអ្នកនាំសារអប់រំទៅកាន់សង្គម សិល្បករគឺជាអ្នកជួយលើកតម្លៃស្រ្តី និងជួយការងារមនុស្សធម៌នៅក្នុងសង្គម ។ ការថ្លែងសារគន្លឹះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ខាងលើនេះ ធ្វើឡើងក្នុងឱកាសលោកជំទាវបណ្ឌិត អនុញ្ញាតឲ្យសមាគមសិល្បករខ្មែរ...