ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឱ្យ លោកឌិត មុន្ទី និងចៅក្រមតុលាការកំពូល ២រូបទៀត ចូលនិវត្តន៍
ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឱ្យ លោកឌិត មុន្ទី ប្រធានតុលាការកំពូល និងចៅក្រមតុលាការកំពូល ២រូបទៀត ចូលនិវត្តន៍ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តាមសំណើរបស់សាមីខ្លួន។