ព័ត៌មានជាតិ
ក្រោយលោកណេតាន់យ៉ាហ៊ូ ធ្លាក់ពីតំណែង ប៉ាឡេស្ទីន អំពាវនាវឲ្យរដ្ឋាភិបាលថ្មីអ៊ីស្រាអែល ទទួលស្គាល់សិទ្ធិស្របច្បាប់របស់ខ្លួន
រ៉ាម៉ាឡា៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលថ្មី បញ្ឈប់ការកាន់កាប់ និងការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅឯកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្រ្តីប៉ាឡេស្ទីន ដែលធ្វើឡើងនៅភាគខាងលិចទីក្រុងរ៉ាម៉ាឡា បានឲ្យដឹងថា “អ្វីដែលចាំបាច់ពីរដ្ឋាភិបាលអ៊ីស្រាអែលថ្មី គឺចាប់ផ្តើមធ្វើសកម្មភាពដើម្បីបញ្ចប់ការកាន់កាប់ និងការតាំងទីលំនៅ នៅប៉ាឡេស្ទីន” ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការលោក Ishtaye បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែលថ្មីត្រូវតែទទួលស្គាល់សិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ដោយបន្ថែមថា រដ្ឋាភិបាលនេះនឹងគ្មានអនាគតនោះទេ...