ព័ត៌មានអន្តរជាតិ
ការស្ទង់មតិ៖ ប្រជាជនជប៉ុនជិត៣២ភាគរយ ត្រៀមបោះឆ្នោត ឱ្យលោក តារ៉ូ កូណូ ធ្វើជានាយករដ្ឋមន្រ្តីជប៉ុនបន្ទាប់
បរទេស៖ យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូបានបង្ហាញនៅថ្ងៃអាទិត្យថា ប្រជាជនជប៉ុនចំនួន ៣១,៩% បានត្រៀមខ្លួនបោះឆ្នោតឱ្យរដ្ឋមន្រ្តីកំណែទម្រង់រដ្ឋបាលលោក តារ៉ូ កូណូ នៅឯការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម នៅរដូវស្លឹកឈើជ្រុះខាងមុខ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការបោះឆ្នោតដែលនឹងកំណត់នាយករដ្ឋមន្ត្រីថ្មីផងដែរនោះ គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ។ ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ២៦,៦% នឹងបោះឆ្នោតឱ្យអតីតរដ្ឋមន្ត្រីការពារជាតិ...