ព័ត៌មានជាតិ
កម្ពុជា បន្តគាំទ្រការឯកភាពជាឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន ដើម្បីជំរុញឲ្យភូមា វិលត្រឡប់មកប្រក្រតីឡើងវិញ (Video)
ភ្នំពេញ៖ កម្ពុជា នៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងដើម្បី អនុវត្តការឯកភាពជាឯកច្ឆន្ទ ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដោយសង្កត់ធ្ងន់លើទំនុកចិត្តថា វានឹងរួមចំណែកដល់ការវិវត្តប្រកបដោយភាពវិជ្ជមាន ដែលចាំបាច់ដើម្បីគាំទ្រដល់ ការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ របស់ប្រទេសមីយ៉ាន់ម៉ា ។ នេះជាការអះអាងរបស់ប្រមុខការទូតកម្ពុជា ។យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៨ មិថុនា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោកទីប្រឹក្សារដ្ឋ វ៉ាង យី...