ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសហការីចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលស្រូវជាក់ស្តែងនៅទីតាំងស្រែគំរូ ដែលស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកថ្ងៃ២១ កុម្ភៈនេះ ។ គួររំឭកថា ទីតាំងស្រូវគំរូនេះ ធ្លាប់បានពិសោធន៍ម្តងរួចមកហើយ ដោយទាំង២លើកនេះ គឺទទួលបានទិន្នផលជាង៨តោន ក្នុងមួយហិកតាដូចគ្នា ៕
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយម្ចាស់រោងម៉ាស៊ីន ក្រុមហ៊ុននាំចេញអង្ករ ដែលអញ្ជើញមកពីខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ យកឱកាស នៃកិច្ចប្រជុំនេះលោកបណ្ឌិត បានស្នើសុំ និងជម្រាបជូនដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ដែលមានវត្តមាន ថា៖...