ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជន ជាបុគ្គលិកសិក្សា នៃគ្រឹះស្ថានអប់រំសាធារណៈ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែតសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនជាបុគ្គលិកសិក្សានៃគ្រឹះស្ថានអប់រំសាធារណៈក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ លោក សូមអរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកបដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហាគ្រួសារដ៏ធំមួយជាមួយនឹងវត្តមានរបស់លោកគ្រូអ្នកគ្រូជាសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញប្រមាណ ៣,៥០០ នាក់ ស្របពេលដែលប្រជាជននៅទូទាំងប្រទេសកំពុងត្រៀមខ្លួនអបអរសាទរការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយខុសគ្នាស្រឡះពីស្ថានភាពកាលពី ០២ ឆ្នាំមុន...