ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញប្រកាសលោកប៉េង ពោធិ៍សា ជាអភិបាលខេត្តស្វាយរៀង
ស្វាយរៀង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៣បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្វាយរៀង ដោយលោកប៉េង ពោធិ៍សា ប្រកាសតែងតាំងជាអភិបាលខេត្តស្វាយរៀង ជំនួសលោកម៉ែន វិបុល ដែលដាក់ឲ្យចូលនិវត្តន៍។ លោកអភិសន្តិបណ្ឌិតស សុខាក៏បានថ្លែងកោតសរសើរដល់លោកម៉ែន វិបុល ដែលក្នុងអាណិត្តិដែលលោកជាអភិបាលខេត្តបានដឹកនាំនិងខិតខំអភិវឌ្ឍន៍ខេត្តស្វាយរៀងឲ្យមានការរីកចម្រើន និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ។ បន្ថែមលើសពេលនេះលោកអភិសន្តិបណ្ឌិតបានថ្លែងផ្តាំផ្ញើរដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ...