ព័ត៌មានជាតិ
លោកស្រី ឃួន សុដារី៖ ចិន ជាកម្លាំងសំខាន់ក្នុងការជំរុញ ឲ្យមានវឌ្ឍនភាពសាកលលោក និងសណ្ដាប់ធ្នាប់ពិភពលោក ប្រកបដោយយុត្តិធម៌ និងបរិយាបន្ន
ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២នៃរដ្ឋសភា និងជាសមាជិកអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ នៅក្រោមការដឹកនាំរបស់ គណបក្សកម្មុយនិស្តចិន ប្រទេសចិនសម្រេចបានជោគជ័យ និងសមិទ្ធផលធំៗជាច្រើន ក្នុងវិស័យសេដ្ឋកិច្ច ការទូត ការគាំពារសង្គម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវិស័យផ្សេងៗជាច្រើនទៀត ដែលនេះគឺជាការខិតខំដ៏សំខាន់...