ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឲ្យគ្រប់អាជីវកម្មដែលទើបតែបើកដំណើរថ្មីៗត្រឹមរយៈពេល១៥ ត្រូវតែមកចុះបញ្ជិការនៅក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករ ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានមានប្រសាសន៍កាលពីពេលថ្មីនេះថា ក្នុងដំណើរការនៃការចុះបញ្ជិការនៅក្រសួងរបស់ម្ចាស់អាជីវកម្មដែលទើបតែបើកក្នុងរយៈពេល១៥ថ្ងៃនេះ មិនមានការចំណាយពេលវេលាយូរនោះទេ គឺប្រព្រឹត្តទៅដោយងាយស្រួលនិងរហ័សបំផុតតាមរយៈប្រព័ន្ធអនឡាញរបស់ក្រសួងដើម្បីអនុវត្តទៅតាមច្បាប់របស់វិធានពាណិជ្ជកម្ម ។ លោកស្រីបន្តថា ត្បិតការចុះបញ្ជិការនេះកំណត់ដោយច្បាប់ក៏ដោយ ប៉ុន្តែកន្លងមកដើម្បីចូលរួមលើកទឹកចិត្តក្នុងការគាំពារគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះ ក្រសួងក៏បានធ្វើការលើកលែងផាកពិន័យនៅក្នុងអន្តរកាលនេះផងដែរ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា ការដាក់ខេត្តទាំង៤ ចូលទៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) មិនមែនមានន័យថា បើកឲ្យប្រជាពលរដ្ឋប្រទេសទាំង៣ដែលមានខេត្តជាប់ព្រំដែនគ្នា អាចចេញ-ចូលសេរី ដោយមិនឆ្លងកាត់ការត្រួតពិនិត្យ ដូចមតិមួយចំនួនលើកឡើងឡើយ ។ ការលើកឡើងរបស់លោកស្រី ធ្វើឡើងបញ្ជាក់បន្ថែមទៅកាន់មនុស្សមួយចំនួនដែលនៅតែបន្តយល់ខុសអត្ថន័យនៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បើទោះបីជាមានការបកស្រាយយ៉ាងទូលំទូលាយពីសំណាក់សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ក្រសួងបានរៀបចំច្បាប់បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាច្រើនដែលក្នុងនោះ ច្បាប់កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវសង្គតភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ។ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី “ការលើកកម្ពស់កិច្ចសហការសម្រាប់ការ អនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព” នាថ្ងៃ២៣ កក្កដា លោកស្រីរដ្ឋមន្ត្រីបង្ហាញក្តីសង្ឃឹមថាសិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនការយល់ដឹងដល់គ្រប់ភាគីអ្នកចូលរួមឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត...
សិង្ហបុរី ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា បានអញ្ជើញជាអធិបតីជាមួយថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា និងទទួលទានអាហារពេលព្រឹកជាភ្ញៀវកិត្តិយស នៅព្រឹកថ្ងៃទី១៩ មិថុនា ២០២៤។ ពិធីនេះរៀបចំដោយអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងលោកបណ្ឌិត...