ព័ត៌មានជាតិ
លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន អញ្ជើញចុះទៅសមរភូមិមុខដោយផ្ទាល់ ដើម្បីចែកជូនបាយសម្ល ១៥០០កញ្ចប់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់កងទ័ពជួរមុខ
ភ្នំពេញ៖ បន្ទាប់ពីបានរៀបចំចម្អិនបាយសម្លដោយផ្ទាល់ ជាមួយយោធិននារី នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះទៅផ្ទាល់ ទៅកាន់សមរភូមិមុខជាលើកទី៧ ដើម្បីចែកជូនបាយសម្លរចំនួន១៥០០កញ្ចប់ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ កងពលតូចអន្តរាគមន៍លេខ៨, កងពលតូចអន្តរគមន៍លេខ១២៨, បញ្ជាការដ្ឋានទ័ពពិសេស, កងកាំភ្លើងធំ, បញ្ជាការដ្ឋានកងទ័ពជើងទឹក...