ព័ត៌មានជាតិ
លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នឹងខិតខំឱ្យអស់លទ្ធភាព ដើម្បីជួយដល់កុមារី និងយុវតី កម្ពុជាឱ្យមានសមត្ថភាព សីលធម៌ គុណធម៌ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ
ភ្នំពេញ៖ ថ្លែង នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី ២៣ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា លោកស្រី ពិតជាមានមោទនភាពក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជួយដល់កុមារី និងយុវតីតាមរយៈការអប់រំ ក្រៅប្រព័ន្ធ បណ្ដុះភាពក្លាហាន និងការជឿជាក់លើខ្លួនឯង បណ្ដុះគុណធម៌ សីលធម៌ និងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។...