ព័ត៌មានជាតិ
ការបណ្តុះបណ្តាលជំនាញ ១.៥លាននាក់ ជាយុទ្ធសាស្រ្តគន្លឹះ ប្រែក្លាយកម្ពុជា ជាប្រទេសអភិវឌ្ឍន៍មានប្រាក់ចំណូលខ្ពស់
ភ្នំពេញ៖ លោកស្រី ផង់ ពុទ្ធី នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ជំនាញច្បាស់លាស់ដល់សិស្សនិស្សិតប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។ លោកស្រី ផង់ ពុទ្ធី បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាកម្មវិធីមួយរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចកម្ពុជា គិតគូរដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសាររងហានិភ័យ...