ព័ត៌មានអន្តរជាតិ
ប្រធាននាយកដ្ឋាន ដាក់ទណ្ឌកម្មរបស់អ៊ុយក្រែន រិះគន់ភាពកម្សោយរបស់សហភាពអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី
បរទេស៖ លោកស្រី Agiya Zagrebelskaya ប្រធាននាយកដ្ឋានដាក់ទណ្ឌកម្មនៅទីភ្នាក់ងារជាតិស្តីពីការទប់ស្កាត់អំពើពុករលួយ (NCPA) របស់អ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ EUObserverថា ទណ្ឌកម្មដែលសហភាពអឺរ៉ុបដាក់លើរុស្ស៊ីគឺ«ខ្សោយ» ដោយលោកស្រីបន្ថែមថា លោកស្រីមិនជឿថា ប្លុកនេះមានសមត្ថភាពក្នុងការរឹតបន្តឹងទណ្ឌកម្មនេះ នាពេលអនាគតនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា Zagrebelskaya បានប្រាប់...