ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ចពិភពលោកស្ថិតក្រោមភាពតានតឹង ធ្ងន់ធ្ងរ គោលដៅអភិវឌ្ឍន៍ ត្រូវការការសង្គ្រោះជាបន្ទាន់
យូអិន៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed បានឲ្យដឹងថា ជាមួយនឹងសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្រោមភាពតានតឹងខ្លាំង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ត្រូវការការសង្គ្រោះជាបន្ទាន់។ លោកស្រីបានលើកឡើងថា “សេដ្ឋកិច្ចពិភពលោកស្ថិតនៅក្រោមភាពតានតឹងខ្លាំង ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនកំពុងងើបឡើងវិញពីផលប៉ះពាល់នៃការស្តារឡើងវិញមិនស្មើគ្នាពីជំងឺរាតត្បាតកូវីដ-១៩ និងការអូសបន្លាយពេលវេលានៃវិបត្តិអាកាសធាតុ វិសមភាពវ៉ាក់សាំងនៅតែបន្ត។ លោកស្រីបានឲ្យដឹងដោយនិយាយក្នុងនាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក្នុងពិធីបើកវេទិកាហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ថា “សង្រ្គាមនៅអ៊ុយក្រែនឥឡូវនេះ កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈទីផ្សារអាហារ ថាមពល...