ព័ត៌មានអន្តរជាតិ
លោក បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុន ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១០ ខែមេសា
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅថ្ងៃទី១០ ខែមេសា រួមទាំងអាហារពេលល្ងាចថ្នាក់រដ្ឋ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសម្ព័ន្ធភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមដែលប្រឈមមុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នឹងសង្កត់ធ្ងន់លើ “ភាពរឹងមាំយូរអង្វែងនៃភាពជាដៃគូសម្ព័ន្ធមិត្តរបស់យើង...