បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ្នកនាង Mao Ning កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាប្រទេសចិននឹងចាត់វិធានការគ្រប់បែបយ៉ាងទាំងអស់ក្នុងការការពារដល់សន្តិសុខជាតិចេញពីបណ្តាញចារកម្មរបស់អាមេរិក។ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរូបនេះបាននិយាយថា៖ភាគីខាងអាមេរិកមកដល់ពេលនេះនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដែលផ្តោតលើអ្វីដែលគេហៅថាចារកម្មចិន និងការវាយប្រហារតាមអ៊ីនធឺណិត ហើយម្យ៉ាងវិញទៀតអាមេរិកតែងតែប្រាប់សាធារណជនអំពីសកម្មភាពស៊ើបការណ៍សម្ងាត់ទ្រង់ទ្រាយធំរបស់ខ្លួនដែលផ្តោតលើប្រទេសចិន។ គួរឲ្យដឹងដែរថាបួនកន្លងមកមុននេះ ប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA លោក William Burns បានអះអាងប្រាប់សន្និសីទសន្តិសុខក្នុងរដ្ឋ Colorado ថា ចារកម្មរបស់គាត់កំពុងដំណើរការភ្នាក់ងារសំងាត់នៅក្នុងប្រទេសចិន។ រំលឹកដែរថាភ្នាក់ងារស៊ើបការណ៍សំងាត់CIA បានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងចំពោះសមត្ថភាពប្រមូលព័ត៌មានរបស់ខ្លួននៅក្នុងឆ្នាំ ២០១០នៅពេលដែលអាជ្ញាធរចិនបានចាប់ផ្តើមកំណត់អត្តសញ្ញាណ...
បរទេស៖ ក្រសួងការបរទេសចិនបានជំរុញប្រទេសជិតខាងអាស៊ីរបស់ខ្លួនគឺជប៉ុន ឱ្យអនុវត្ត “ការប្រុងប្រយ័ត្នខ្ពស់” ជាការឆ្លើយតបទៅនឹង របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា អង្គការ ណាតូ គ្រោងនឹងបើកការិយាល័យ ទំនាក់ទំនងដំបូងរបស់ខ្លួននៅក្នុង តំបន់ក្នុងរដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោកស្រី Mao Ning...