ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ពិភាក្សាការងារនៅតំបន់ប្រតិបត្តិការសឹករង បាត់ដំបង និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ យោធភូមិភាគទី៥
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃអង្គារ ទី១៨ តុលា ២០២២ បានអញ្ជើញប្រជុំពិភាក្សាការងារ នៅតំបន់ប្រតិបត្តិការសឹករង បាត់ដំបង និងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ យោធភូមិភាគទី៥ កងទ័ពជើងគោក ដោយមានការអញ្ជើញចូលរួមពីថ្នាក់មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥ និងនាយទាហានតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ជាច្រើនរូបទៀត៕