ព័ត៌មានជាតិ
លោក គន់ គីម៖ អាជ្ញាធរខេត្តមានជនភៀសសឹកត្រូវតាមដាន និងចុះពិនិត្យជាប់ជាប្រចាំ ក្រោយត្រឡប់ទៅលំនៅដ្ឋានវិញ
ភ្នំពេញ ៖ លោកបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះបានណែនាំឲ្យអាជ្ញាធរខេត្តដែលមានជនភៀសសឹក ត្រូវបន្តតាមដាន និងចុះពិនិត្យជាប់ជាប្រចាំចំពោះជនភៀសសឹកវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ បើតាមបណ្ឌិត គន់ គីម ក្នុងចំណោមប្រជាពលរដ្ឋជាជនភៀសសឹកដែលធ្លាប់ស្នាក់នៅមណ្ឌលសុវត្ថិភាពមួយចំនួនបានត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីស្ថានភាពព្រំដែនមានសភាពស្ងប់ស្ងាត់ ដើម្បីបានរៀបចំជីវភាព និងអាជីវកម្មឡើងវិញជាប្រក្រតី។ ផ្អែកតាមស្ថានភាពនៃការត្រឡប់ទៅលំនៅដ្ឋានរបស់ជនភៀសសឹក លោក...