កណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំអង្គភាពច្រកចេញចូលតែមួយខេត្ត ត្រូវខិតខំដោះស្រាយនូវរាល់សេវាដែលមានការយឺតយ៉ាវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសអង្គភាពត្រូវរៀបចំក្រុមការងារ ដើម្បីចុះជួបផ្ទាល់ដល់មូលដ្ឋានជាមួយអ្នកត្រូវទទួលសេវា។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការបម្រើសេវាដោយអង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្តកណ្ដាល ដើម្បីឱ្យការបម្រើសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នៅថ្ងៃទី២៧ សីហា លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយ កាត់បន្ថយភាពស្មុកស្មាញ់ ដើម្បីជួយសម្រួល...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងថា ធ្វើជាមន្ត្រីត្រូវបម្រើប្រជាជន ពោលគឺត្រូវផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅជូនពួកគាត់ ដែលមករកសេវាសារធារណៈ ។ ការលើកឡើងរបស់លោកអភិបាលខេត្តកណ្ដាល ធ្វើឡើងនាថ្ងៃទី២៦ កក្កដា ក្នុងឱកាសលោក និង លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជួបសំណេះសំណាលជាមួយ...
ភ្នំពេញ ៖ អភិបាលខេត្តកណ្ដាល និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក គួច ចំរើន បានណែនាំដល់រដ្ឋបាលក្រុងសំពៅពូន ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ប្រកបដោយភាពម៉ឺងម៉ាត់បំផុត លើការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ។ ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក គួច ចំរើន និងលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងសំពៅពូន ថ្ងៃទី២៤...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសម្នាក់ដែលមានផ្ទុកសារធាតុគ្រឿងញៀនក្នុងខ្លួនផងដែរនោះ ហើយបានយកទីធ្លាលើឆ្នេរសមុទ្រដើម្បីដាក់តុទារលុយ៣ម៉ឺនរៀល ក្នុង១តុពីភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនាឱកាសឆ្លងឆ្នាំថ្មី២០២៣ចូល២០២៤ ត្រូវបានហៅមកអប់រំណែនាំ និងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនផងដែរ ។ ក្រោយពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នារសៀលថ្ងៃ២ មករានេះ លោក គួច ចំរើន បានបង្ហាញសំណេរយ៉ាងខ្លីពីបុរសខាងលើអមដោយខ្លឹមសារថា “កុំឈ្លើយ ប្រាប់ហើយថា...
ភ្នំពេញ ៖ តាមរយៈលោក Fan Manjiang ទីប្រឹក្សាស្ថានទូតចិននិងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឲ្យជួយជម្រុញការហោះហើរត្រង់ពីចិន មកខេត្តព្រះសីហនុ ។ ក្នុងជំនួបសម្ដែងការសម ជាមួយលោក Fan Manjiangនាថ្ងៃ២៣ វិច្ឆិកា លោក គួច ចំរើន បានប្រាប់ថា...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញប្រជានេសាទឲ្យទៅចុះបញ្ជីនាវានេសាទ មុនបំណាច់ឆ្នាំ២០២៣ បើពុំដូច្នេះទេ ក្រោយឆ្នាំ២០២៣ អ្នកដែលមិនបានមកចុះបញ្ជី នឹងមិនត្រូវបានអនុញ្ញាតឲ្យនេសាទក្នុងលម្ហសមុទ្រ នៃដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុឡើយ ព្រោះធ្វើឲ្យប៉ះពាល់គុណតម្លៃជាតិ។ ការជំរុញនេះ ក្នុងឱកាសលោកអភិបាលខេត្ត ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាព នៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នៅថ្ងៃ១ វិច្ឆិកា...
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ធ្វើឡើង ក្នុងគោលដៅរក្សាបរិស្ថានឆ្នេរសមុទ្រ ឲ្យស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនា នៅខេត្តតំបន់ឆ្នេរសមុទ្រ និងតំបន់ភ្នំកាន់តែច្រើនឡើង បន្ទាប់ពីជំងឺ COVID-19 បានបញ្ចប់។ លោកអភិបាលខេត្ត បានថ្លែងទៀតថា ប្រសិនបើមិនមានស្ថានីយប្រព្រឹត្តិកម្មនេះទេ ទឹកស្អុយដែលពលរដ្ឋប្រើប្រាស់ នឹងហូរត្រង់ទៅឆ្នេរសមុទ្រអាចធ្វើឲ្យ ឆ្នេរសមុទ្រប្រែពណ៌ទៅជាខ្មៅ...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញដល់យុវជនខ្មែរ ត្រូវខិតខំរៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់បំពេញការងារ នៅក្នុងខេត្តព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករជំនាញ បច្ចេកទេសប្រើដោយ រ៉ូបូ ផលិតកង់ឡាន រោងចក្រនេះ មិនអាចមានតែកម្មករធម្មតាធ្វើការបានទេ ដូច្នេះយើង ត្រៀមខ្លួនបំពេញ សេចក្តីត្រូវការនៃអភិវឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញា ដល់កសិករ ដែលជាអ្នកផលិតកសិផល ដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ។...
ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅរសៀលនេះ បានចេញសារជាបន្ទាន់មួយ ដើម្បីធ្វើការណែនាំ ទៅដល់មន្រ្តីពាក់ព័ន្ធ និងម្ចាស់ទូក កាណូតទាំងអស់ ខិតខំរកមធ្យោបាយ ជូនដំណឹងដល់ប្រជានេសាទ និងភ្ញៀវទេសចរ ដែលកំពុងស្ថិតនៅក្នុងលំហរសមុទ្រ ឲ្យឡើងមកគោក ឬកោះ ជាបន្ទាន់ ។ ការចេញសារណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក...
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានធ្វើការណែនាំដល់លោក សរ កក្កដា ដែលទើបនឹងតែងតាំង ជាអភិបាលក្រុងព្រះសីហនុថ្មី ត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយ មន្ត្រីក្រោមឱវាទរបស់ខ្លួន។ តាមអនុក្រឹត្យចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោក សរ កក្កដា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ដែលជាអភិបាលស្រុកព្រៃនប់ ត្រូវបានផ្ទេរភារកិច្ច...