ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសម្នាក់ដែលមានផ្ទុកសារធាតុគ្រឿងញៀនក្នុងខ្លួនផងដែរនោះ ហើយបានយកទីធ្លាលើឆ្នេរសមុទ្រដើម្បីដាក់តុទារលុយ៣ម៉ឺនរៀល ក្នុង១តុពីភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនាឱកាសឆ្លងឆ្នាំថ្មី២០២៣ចូល២០២៤ ត្រូវបានហៅមកអប់រំណែនាំ និងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនផងដែរ ។ ក្រោយពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នារសៀលថ្ងៃ២ មករានេះ លោក គួច ចំរើន បានបង្ហាញសំណេរយ៉ាងខ្លីពីបុរសខាងលើអមដោយខ្លឹមសារថា “កុំឈ្លើយ ប្រាប់ហើយថា...
ភ្នំពេញ ៖ តាមរយៈលោក Fan Manjiang ទីប្រឹក្សាស្ថានទូតចិននិងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឲ្យជួយជម្រុញការហោះហើរត្រង់ពីចិន មកខេត្តព្រះសីហនុ ។ ក្នុងជំនួបសម្ដែងការសម ជាមួយលោក Fan Manjiangនាថ្ងៃ២៣ វិច្ឆិកា លោក គួច ចំរើន បានប្រាប់ថា...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញប្រជានេសាទឲ្យទៅចុះបញ្ជីនាវានេសាទ មុនបំណាច់ឆ្នាំ២០២៣ បើពុំដូច្នេះទេ ក្រោយឆ្នាំ២០២៣ អ្នកដែលមិនបានមកចុះបញ្ជី នឹងមិនត្រូវបានអនុញ្ញាតឲ្យនេសាទក្នុងលម្ហសមុទ្រ នៃដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុឡើយ ព្រោះធ្វើឲ្យប៉ះពាល់គុណតម្លៃជាតិ។ ការជំរុញនេះ ក្នុងឱកាសលោកអភិបាលខេត្ត ដឹកនាំប្រជុំពិនិត្យវឌ្ឍនភាព នៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នៅថ្ងៃ១ វិច្ឆិកា...
ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ធ្វើឡើង ក្នុងគោលដៅរក្សាបរិស្ថានឆ្នេរសមុទ្រ ឲ្យស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនា នៅខេត្តតំបន់ឆ្នេរសមុទ្រ និងតំបន់ភ្នំកាន់តែច្រើនឡើង បន្ទាប់ពីជំងឺ COVID-19 បានបញ្ចប់។ លោកអភិបាលខេត្ត បានថ្លែងទៀតថា ប្រសិនបើមិនមានស្ថានីយប្រព្រឹត្តិកម្មនេះទេ ទឹកស្អុយដែលពលរដ្ឋប្រើប្រាស់ នឹងហូរត្រង់ទៅឆ្នេរសមុទ្រអាចធ្វើឲ្យ ឆ្នេរសមុទ្រប្រែពណ៌ទៅជាខ្មៅ...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញដល់យុវជនខ្មែរ ត្រូវខិតខំរៀនសូត្រជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់បំពេញការងារ នៅក្នុងខេត្តព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករជំនាញ បច្ចេកទេសប្រើដោយ រ៉ូបូ ផលិតកង់ឡាន រោងចក្រនេះ មិនអាចមានតែកម្មករធម្មតាធ្វើការបានទេ ដូច្នេះយើង ត្រៀមខ្លួនបំពេញ សេចក្តីត្រូវការនៃអភិវឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញា ដល់កសិករ ដែលជាអ្នកផលិតកសិផល ដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ។...
ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅរសៀលនេះ បានចេញសារជាបន្ទាន់មួយ ដើម្បីធ្វើការណែនាំ ទៅដល់មន្រ្តីពាក់ព័ន្ធ និងម្ចាស់ទូក កាណូតទាំងអស់ ខិតខំរកមធ្យោបាយ ជូនដំណឹងដល់ប្រជានេសាទ និងភ្ញៀវទេសចរ ដែលកំពុងស្ថិតនៅក្នុងលំហរសមុទ្រ ឲ្យឡើងមកគោក ឬកោះ ជាបន្ទាន់ ។ ការចេញសារណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក...
ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានធ្វើការណែនាំដល់លោក សរ កក្កដា ដែលទើបនឹងតែងតាំង ជាអភិបាលក្រុងព្រះសីហនុថ្មី ត្រូវមានភាពទន់ភ្លន់ ម៉ឺងម៉ាត់ជាមួយ មន្ត្រីក្រោមឱវាទរបស់ខ្លួន។ តាមអនុក្រឹត្យចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោក សរ កក្កដា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ដែលជាអភិបាលស្រុកព្រៃនប់ ត្រូវបានផ្ទេរភារកិច្ច...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា ថា ស្ថានភាពជាក់ស្តែង នៅខេត្តព្រះសីហនុ គឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនបានផ្សព្វផ្សាយ ។ ជាមួយគ្នានេះ លោក គួច ចំរើន...
ភ្នំពេញ៖ ក្រោយពីក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ផ្ទៃសមុទ្រនៅខេត្តព្រះសីហនុនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ខ្លាំង និងរលកខ្ពស់ៗ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើនបានហាមឃាត់មិនឲ្យ ប្រជាពលរដ្ឋធ្វើដំណើរនៅផ្ទៃសមុទ្រទៅកាន់កោះ និងឆ្នេរនានាទេ ។ ការហាមមឃាត់របស់ លោកអភិបាលខេត្តនេះ ដើម្បីការពារពីគ្រោះថ្នាក់ កើតឡើងជាយថាហេតុដែល កើតចេញពីភ្លៀងខ្លាំង ខ្យល់កន្ត្រាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ តាមរយៈសារជាសំឡេងជិត២នាទី...
ភ្នំពេញ៖ បុរសរកស៊ីលក់ដូរអាវុធ និងគ្រឿងបំផ្ទុះម្នាក់ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២នេះ សម្រេចឃុំនៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរអាវុធ និង គ្រឿងបំផ្ទុះ ដោយគ្មានការអនុញាត្តិ ប្រព្រឹត្តនៅខេត្តព្រះសីហនុ និងខេត្ដកណ្ដាល។ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា...