ព័ត៌មានអន្តរជាតិ
ប្រមុខការពារជាតិអាមេរិក បញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ ទាំងអស់ ជួយជម្លៀស ប្រជាជនចេញពី អាហ្វហ្គានីស្ថាន
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បានបញ្ជាឱ្យក្រុមហ៊ុនអាកាស ចរណ៍អាមេរិក ផ្តល់យន្តហោះចំនួន ១៨ គ្រឿង ដើម្បីគាំទ្រដល់បេសកកម្មជម្លៀសប្រជាជន ចេញពីអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃឺរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lloyd Austin បានបញ្ជាឱ្យមេបញ្ជាការ បញ្ជាការដឹកជញ្ជូនអាមេរិក ធ្វើឱ្យដំណាក់កាលទី...