ព័ត៌មានជាតិ
លោក ឆាយ ឬទ្ធិសែន ប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ប្រឆាំងក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល
ភ្នំពេញ៖ លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងក្រុមជនជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ក្រោយពេលបានស្តាប់សារសំឡេង របស់សម្តេចតេជោ ហ៊ុន សែន យើងខ្ញុំយល់កាន់តែច្បាស់ អំពីសារប្រយោជន៍ដ៏ធំធេង និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)...