ព័ត៌មានជាតិ
លោក ជា ចាន់តូ ៖ ក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជា ទទួលរងឥទ្ធិពលពីខាងក្រៅ ប្រព័ន្ធធនាគារកម្ពុជា បន្តរក្សាបានភាពធន់
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងឥទ្ធិពលពីការថមថយ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក ប្រព័ន្ធធនាគារកម្ពុជា នៅបន្តរក្សាបានភាពធន់ និងរឹងមាំ ហេីយដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ លោក...