អត្ថបទ
នាយកវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្មអំពាវនាវឱ្យយុវជនមកចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា
ភ្នំពេញ៖នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ជិន តារ៉ា អំពាវនាវឱ្យយុវជនដែលមិនបានចុះឈ្មោះ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា ស្របពេលដែលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១កំពុងដំណើរការទៅយ៉ាងរលូន។ លោកជិន តារ៉ា បន្ថែមថា សម្រាប់វិទ្យាស្ថាននៅតែបន្តទទួលពាក្យយុវជនមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដដែលបើទោះបីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី១កំពុងដំណើរការក៏ដោយ។ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែបន្តអាចមកចុះឈ្មោះចូលរៀន និងទទួលបានប្រាក់ឧបត្ថម្ភដដែល។ នាយកសាលារូបនេះបញ្ជាក់ថា៖«បើតាមការអង្កេតរបស់សាលាផ្ទាល់មើលឃើញថា ចាប់តាំងពីថ្ងៃបើកបវេសនកាលជាផ្លូវការមកសិស្សរបស់យើងបានមករៀនគ្រប់ៗគ្នា សិស្សានុសិស្សរបស់យើងដើរចូលសាលាដោយភាពរីករាយ ស្នាមញញឹម ពូកគាត់ពេញចិត្តនិងការទទួលយកចំណេះជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ជារួមគាត់ចង់ចេះ ចង់ដឹង»។...