ព័ត៌មានជាតិ
លោក ជីវ កេង ក្លាយជាប្រធានស្ដីទី តុលាការកំពូល
ភ្នំពេញ៖ លោក កើត រិទ្ធរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការឲ្យលោកជីវ កេង អនុ ប្រធានតុលាការកំពូល ជាប្រធានស្ដីទីតុលាការកំពូល រហូតមានការតែងតាំង ប្រធានតុលាការកំពូលជាផ្លូវការ។ ការចាត់តាំងជាលិខិតផ្លូវការបែបនេះ របស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក្រោយពីលោក ឌិត មុន្ទី ជាប្រធានតុលាការកំពូល ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឲ្យលោកចូលនិវត្តន៍ ។ កាលពីថ្ងៃពីថ្ងៃ១១ សីហា ព្រះករុណាព្រះបាទ...